អ្នកបើកបរត្រូវដឹង ! តម្លៃប្រេងសាំង និងម៉ាស៊ូតប្រែប្រួលថ្មីហើយ ចាប់ពីថ្ងៃទី២១ តុលា ដល់ ១ វិច្ឆិកា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះថា «តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ» សម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ដោយក្នុងនោះដែរ តម្លៃលក់រាយប្រេងសាំងធម្មតា ៥០៥០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ត្រូវបាន កំណត់ឱ្យលក់តម្លៃ ៥៥៥០រៀល ក្នុងមួយលីត្រ ។

ក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវ និងរំលឹកដល់គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់នៅទូទាំងប្រទេស ត្រូវអនុវត្តការលក់រាយទៅតាមតម្លៃដែលបានកំណត់នេះឱ្យបានខ្ជាប់ខ្ជួន ចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ ៕


ចែករំលែកព័តមាននេះ