លួ.ចដាំចេកជាង១០០គុម្ព លើភ្នំគិរីរម្យ ត្រូវបានកម្លាំងបរិស្ថានចុះកា.ប់ចោល
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ មហិច្ឆតារបស់ក្រុមជនខិលខូចនៅតែមានចង់បានមិនចេះចប់ មិនចេះហើយ រំលោភបំពានលើដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន បើទោះបីជាមានការទប់ស្កាត់ពីអាជ្ញាធរនិងមន្ត្រីជំនាញយ៉ាងណាក៏ដោយ នៅលើខ្នងភ្នំគិរីរម្យ ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ជាក់ស្តែង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក សុខ យុទ្ធី ដឹកនាំមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យចំនួន៥ នាក់ ចុះប្រតិបត្តិការបង្ក្រាបការ កាប់ គាស់ រុករាន កាប់ឆ្ការដុត និងដាំដំណាំ គោលបំណងយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចខាងលើអូរកសេះ ត្រង់និយាមកាបិទជិត ៤០១២៩១-១២៣៧៩៦៤ ៤០១២៥២-១២៣៧៩៣៥ ៤០១២៥៧-១២៣៧៩៩៦ ៤០១២៧០-១២៣៧៩៩៦ ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ»។
លោក សុខ យុទ្ធី ដឹកនាំមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ បាននិយាយឱ្យដឹងថា ពេលកម្លាំងចុះ ទៅដល់ទីតាំងក៏បានប្រទះឃើញមានការលួចដាំដំណាំចេកចំនួន ១៥០ គុម្ព លើផ្ទៃដីកាប់ឆ្ការទំហំ ប្រមាណជា ១.០១ហិកតា មន្ត្រីឧទ្យានុរក្សបាននិងកំពុងបន្តធ្វើការស្រាវជ្រាវ រកអ្នកប្រព្រឹត្តដើម្បីចាត់ការបន្តតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិរួចរាល់ហើយ៕






ចែករំលែកព័តមាននេះ