ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួមគ្នាកែប្រែ និងការពារសម្បត្តិបុព្វបុរស ! បេសកកម្មសង្គ្រោះបន្ទាន់ទល់ទ្រ«ប្រាសាទព្រះវិហារ» ចំនួន២៩ទីតាំងត្រូវបានបើកការដ្ឋានជាផ្លូវការ

3 ម៉ោង មុន

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ចាប់ផ្តើម​អនុវត្ត​គម្រោង​សង្គ្រោះ​បន្ទាន់​ទល់​ទ្រ​ប្រាសាទព្រះវិហារ​ចំនួន ២៩​ទីតាំង ដើម្បី​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

ជាក់ស្តែង​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ប្រកាស​នា​ថ្ងៃ​ទី​២០ ខែតុលា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៦ នាយកដ្ឋាន​អភិរក្ស និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​សែនព្រេន ចុះ​អនុវត្ដ​គម្រោង​អន្ដរាគមន៍​ទល់​ទ្រ​សង្គ្រោះ​បន្ទាន់ ប្រាសាទព្រះវិហារ ដែល​មាន​ចំនួន​២៩​ទីតាំង ។

ក្នុង​នោះ​នៅ​គោ​បុ​រៈ​ទី​១ មាន​ចំនួន​១០​ទីតាំង​, គោ​បុ​រៈ​ទី​២ ចំនួន​៨​ទីតាំង​, ស្ពាន​ហាល​ចន្លោះ​គោ​បុ​រៈ​ទី​២ និង​ទី​៣ ចំនួន​២​ទីតាំង​, គោ​បុ​រៈ​ទី​៣ ចំនួន​៥​ទីតាំង​, គោ​បុ​រៈ​ទី​៤ ចំនួន​១​ទីតាំង​, ស្ពាន​ហាល​ចន្លោះ​គោ​បុ​រៈ​ទី​៤ និង​ទី​៥ ចំនួន​១​ទីតាំង គោ​បុ​រៈ​ទី​៥ ចំនួន​១​ទីតាំង និង​នៅ​ខឿន​ទ្រ​ក្បាល​នាគ​ខាងលិច (​ថ្នាក់​ទី​១​ជណ្ដើរ​បុរាណ​ខាងជើង​) ចំនួន​១​ទីតាំង ។

សូម​បញ្ជាក់​ថា នៅ​ដំណាក់កាល​ទី​១ បាន​ធ្វើការ​អន្ដរាគមន៍​ទល់​ទ្រ​សង្គ្រោះ​បន្ទាន់​ប្រាសាទព្រះវិហារ​មាន ចំនួន​២៣ ទីតាំង​មក​ហើយ ចាប់ពី​គោ​បុ​រៈ​ទី​១ ដល់​គោ​បុ​រៈ​ទី​៥ ។

ចំពោះ​គម្រោង​អន្ដរាគមន៍​ទល់​ទ្រ​សង្គ្រោះ​បន្ទាន់​ប្រាសាទព្រះវិហារ មាន​គោលបំណង ដើម្បី​ទប់ស្កាត់​ការ​ដួល​រលំ និង​ការ​ខូចខាត​រចនាសម្ព័ន្ធ​សំណង់​ប្រាសាទ ការពារ​តម្លៃ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ ដើម្បី​ធានា​ថា​ប្រាសាទព្រះវិហារ​នៅ​តែ​រឹង​មាំ និង​មាន​សុវត្ថិភាព មុន​នឹង​ឈាន​ដល់​ការ​ជួសជុល​នា​ពេល​អនាគត​៕