ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគ​បាល​កម្ពុជា​ ច្រានចោល​សារព័ត៌មាន​ថៃ ​ចោទប្រកាន់​ថា ប្រតិបត្តិការ​បង្ក្រា.ប​ទីតាំង​បទល្មើស​ឆបោ.ក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ជា​ការ​បង្ខាំ.ង​ពលរដ្ឋ​ថៃ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ អគ្គស្នងការដ្ឋាន​នគ របាល​ជាតិ ច្រានចោល​ទាំងស្រុង​នូវ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​ចោទ ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​សារ​ព័ ត៌​មាន​ក្នុង​ប្រទេស​ថៃ ដែល​បាន​ចោទ​ប្រ កាន់​ថា…

រាជធានី​ភ្នំពេញ​ ៖​ អគ្គស្នងការដ្ឋាន​នគ របាល​ជាតិ ច្រានចោល​ទាំងស្រុង​នូវ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​ចោទ ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​សារ​ព័ ត៌​មាន​ក្នុង​ប្រទេស​ថៃ ដែល​បាន​ចោទ​ប្រ កាន់​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ គឺជា​ការ​បង្ខាំង​ពលរដ្ឋ​ថៃ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចុះ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ បាន​គូសបញ្ជាក់​ថា អគ្គស្នងការដ្ឋាន​នគរ​បា ល​ជាតិ សូម​ធ្វើការ​បំភ្លឺ និង​ច្រានចោល​ទាំងស្រុង​នូវ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​សារព័ត៌មាន​ក្នុង​ប្រទេស​ថៃ ដែល​បាន​ចោទប្រកាន់​ថា កិច្ច​ប្រ​តិ ប​ត្តិ​ការ​បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) ស្ថិត​នៅ​អគារ ១៣​ជាន់ ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ គឺជា​ការ​បង្ខាំង​ពលរដ្ឋ​ថៃ​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​បញ្ជាក់​ជូន​សាធារណជន និង​ស្ថាប័ន​សារព័ត៌មាន​ជាតិ​-​អន្តរជាតិ មេត្តា​ជ្រាប​ថា នា​ពេល​ថ្មី​ៗ​នេះ កម្លាំង​សមត្ថកិច្ច របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បើក​កិច្ច​ប្រតិបត្តិការ បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) មួយ​កន្លែង ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ និង​ឃាត់ខ្លួន​ជនជាតិ​ថៃ​សរុប​ចំនួន ៦៣៥​នាក់​, ស្រី​ចំនួន ៣៥៩​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ខុសច្បាប់​នេះ​។

ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​កម្ពុជា​មិន​មាន​ចេតនា ឬ​ទ​ង្វើ​ណាមួយ​ក្នុង​ការ​បង្ខាំង ឬ​រំលោភ​បំពាន​លើ​ជនជាតិ​ថៃ​ទាំងនោះ​ឡើយ​។ ផ្ទុយ​ទៅ វិញ ផ្អែក​លើ​ស្មារតី​មនុស្សធម៌ និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ រវាង​ប្រទេស​ទាំង​ពីរ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ធ្វើការ​ទំនាក់​ទំនងជា​បន្ទាន់​ជាមួយ​អាជ្ញា​ធរមាន សមត្ថកិច្ច​ថៃ ដើម្បី​សម្របសម្រួល និង​រៀបចំ​បញ្ជូន​ជនជាតិ​ថៃ​ទាំង ៦៣៥​នាក់​នោះ ត្រឡប់​ទៅ​ប្រទេស​ថ វិញ​ប្រកបដោយ​សុវត្ថិភាព និង​ភាព​ថ្លៃថ្នូរ​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​ថ្កោលទោស​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​បំ​ភ្លើ​ស​ពី​ការ​ពិត ដែល​ប៉ុនប៉ង​មួលបង្កាច់ និង​ទំលាក់​កំហុស​មក​លើ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​របស់​អាជ្ញាធរ​កម្ពុជា​។ ទ​ង្វើ​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​បង្ក​ជា​ការ​យល់​ច្រឡំ​ដល់​សាធារណជន និង​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ផង​ដែរ​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​លុប​បំបាត់​រាល់​សកម្មភាព​បទល្មើស​បច្ចេកវិទ្យា និង​ការពារ​ផលប្រយោជន៍ របស់​ពលរដ្ឋ​ក្នុង​តំបន់​។ ទន្ទឹម​នឹង​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​អំពាវនាវ​ដល់​បណ្តាញសារព័ត៌មាន​ទាំងអស់ ឱ្យ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ដោយ​ភាព​ស្មោះត្រង់ ផ្អែក​លើ​ការ​ពិត និង​ធ្វើការ​ផ្ទៀងផ្ទាត់​ប្រភព​ព័ត៌មាន ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ