ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាអ្នកគួរច្របាច់ក្រូចឆ្មារលើពងមាន់-ទាមុនពេលចៀន?

1 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាវាស្តាប់ទៅហាក់ដូចជាចម្លែកបន្តិច ប៉ុន្តែការបន្ថែមទឹកក្រូចឆ្មារបន្តិចបន្តួចទៅក្នុងល្បាយពងមាន់មុនពេលចៀន គឺជាគន្លឹះដ៏អស្ចារ្យរបស់ចុងភៅ ដែលជួយឱ្យពងទាចៀនឡើងទន់ ហ្វូម និងមានរសជាតិឆ្ងាញ់ប្លែក ដោយសារប្រតិកម្មអាស៊ីតស៊ីទ្រិកជួយរក្សាពពុះខ្យល់ និងសំណើម។

សម្រាប់ការអនុវត្ត អ្នកគួរប្រើត្រឹមតែប្រមាណកន្លះស្លាបព្រាកាហ្វេសម្រាប់ពង ៥ ទៅ ៦គ្រាប់ប៉ុណ្ណោះ ដើម្បីកុំឱ្យពងរឹងពេក។ ក្រៅពីពងទា ក្រូចឆ្មារក៏មានអត្ថប្រយោជន៍ច្រើនយ៉ាងក្នុងចង្ក្រានបាយ ដូចជាជួយធ្វើឱ្យសាច់ទន់ ប្រឡាក់ចូលជាតិល្អ និងជួយការពារកុំឱ្យប្រេងខ្ទាតពេលបំពង។ លើសពីនេះ សំបក និងសាច់ក្រូចឆ្មារសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយពង្រឹងសុខភាពរាងកាយ និងស្បែកយ៉ាងល្អប្រសើរ៕