ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី ​បន្ទាប់​ពី​រក​ឃើញ​ហេ​រ៉ូ​អ៊ី​ន​នៅ​ក្នុង​កាបូប

2 ម៉ោង មុន

ស៊ី​ដ​នី​/​បាងកក​, ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ៖ បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ម្នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​នាំ​ចូល​ហេ​រ៉ូ​អ៊ី​ន​ជាង​មួយ​គីឡូក្រាម (2.2 ផោន​) ចូល​ទៅ​ក្នុង​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​មន្ត្រី​គយ​បាន​រក​ឃើញ​គ្រឿងញៀន​លាក់​ទុក​ក្នុង​កាបូប នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ប៉ូ​លី​ស​សហព័ន្ធ​អូស្ត្រាលី ។

យោង​តាម​ការ​ផ្សាយ​របស់ reuters បានឱ្យ​ដឹង​ថា ស្ត្រី​អាយុ ២៦ ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Thai Airways (THAI.BK) ។ ប៉ូ​លី​សបាន​និយាយ​ថា នាង​កំពុងធ្វើការ​ជា​អ្នកបម្រើ​លើ​យន្តហោះ នៅ​ពេល​ដែល​នាង​បាន​មក​ដល់​អាកាសយានដ្ឋាន Melbourne នៅ​ថ្ងៃ​ទី ២៥ ខែមិថុនា ហើយ​មាន​កាបូប​ចំនួន ១២ ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​មន្ត្រី​ព្រំដែន ។

ហេ​រ៉ូ​អ៊ី​ន ដែល​ត្រូវ​បាន​រក​ឃើញ​លាក់​ទុក​ក្នុង​ថង់​តូច​ៗ មាន​តម្លៃ​ប៉ាន់​ស្មានថា មាន​តម្លៃ ៥០០,០០០ ដុល្លារ​អូស្ត្រាលី (៣៤៣,៣០០ ដុល្លារ​) ។

នាង​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់ ២​ករណី ដែល​មានការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អតិបរមា ២៥ ឆ្នាំ ។ ស្ត្រី​រូប​នេះ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ថ្ងៃ​ទី ២៦ ខែមិថុនា ហើយ​ត្រូវ​ចូល​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​តុលាការ Melbourne Magistrates’ Court នៅ​ថ្ងៃ​ទី ១៤ ខែកញ្ញា ។

ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​មានច្បាប់​តឹងរ៉ឹង​គ្រប់គ្រង​ការ​ប្រព្រឹត្ត​របស់​បុគ្គលិក​ទាំងអស់ ហើយ «​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​សហការ​យ៉ាង​ពេញលេញ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​» ៕ ប្រភព ៖reuters