ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួលេខអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីវេណេស៊ុយអេឡា ហក់ឡើងដល់ជាង ១,៧០០នាក់

1 ម៉ោង មុន

ទីក្រុងការ៉ាកាស់៖ គ្រោះរញ្ជួយដីធំៗចំនួនពីរបានវាយប្រហារប្រទេសវេណេស៊ុយអេឡា បណ្តាលឱ្យចំនួនអ្នកបាត់បង់ជីវិតកើនឡើងយ៉ាងគំហុកដល់ ១,៧១៩ នាក់ និងមានមនុស្សរងរបួសធ្ងន់ស្រាលចំនួន ៥,០៣៤ នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មា ស៊ីនហួ នៅថ្ងៃទី៣០ ខែមិថុនានេះ។

​តាមរបាយការណ៍បច្ចុប្បន្នភាពផ្លូវការពីលោក​ប្រធានរដ្ឋសភាជាតិវេណេស៊ុយអេឡា បានឱ្យដឹងថា វិបត្តិគ្រោះមហន្តរាយធម្មជាតិនេះបានជះឥទ្ធិពល និងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់ប្រជាជនសរុបចំនួន ១៥,៨៦៦ នាក់។

​គួរបញ្ជាក់ថា គ្រោះមហន្តរាយនេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារដោយរញ្ជួយដីកម្រិតធ្ងន់ចំនួនពីរដងផ្ទួនៗគ្នា​កាលពីថ្ងៃពុធសប្តាហ៍មុន ដែលបានអង្រួនផ្ទៃប្រទេសវេណេស៊ុយអេឡាស្ទើរទាំងមូល ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងប្រជាជនយ៉ាងដំណំ។ ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ខណៈអាជ្ញាធរជាតិកំពុងជួបប្រទះការលំបាកក្នុងការរុករកជនរងគ្រោះក្រោមគំនរបាក់បែក ដែលធ្វើឱ្យចំនួនអ្នកស្លាប់ និងរបួសបន្តហក់ឡើងជាបន្តបន្ទាប់រហូតមកទល់ពេលនេះ៕