ទីក្រុងហាណូយ៖ វៀតណាមបានបញ្ជូនកងទ័ពជួរមុខចំនួន ៨២ នាក់ ព្រមទាំងសុនខហិតក្លិនស្វែងរកជនរងគ្រោះចំនួន ៨ ក្បាល និងសម្ភារសង្គ្រោះបន្ទាន់ រួមទាំងស្បៀងអាហារសរុបចំនួន ៦៥ តោន ឆ្ពោះទៅកាន់ប្រទេសវេណេស៊ុយអេឡា ដើម្បីចូលរួមក្នុងប្រតិបត្តិការរុករក និងសង្គ្រោះបន្ទាន់ ក្រោយប្រទេសអាម៉េរិកខាងត្បូងមួយនេះរងការវាយប្រហារដោយគ្រោះរញ្ជួយដីភ្លោះកម្រិតធ្ងន់ ៧.២ និង ៧.៥ រ៉ិចទ័រ កាលពីថ្ងៃពុធសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre។
បេសកកម្មមនុស្សធម៌អន្តរជាតិនេះ ធ្វើឡើងក្នុងខណៈពេលដែលតួលេខអ្នកស្លាប់នៅវេណេស៊ុយអេឡាបានបន្តហក់ឡើងយ៉ាងគំហុក ហើយមានមនុស្សជិត ៧ ម៉ឺននាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដែលទាមទារឱ្យមានការជួយជ្រោមជ្រែងជាបន្ទាន់ពីកម្លាំងសង្គ្រោះអន្តរជាតិ៕
ចែករំលែកព័តមាននេះ