ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល បញ្ជាក់​ថា​រឿង​យក​ក្មេង​ទំនើ.ង​ទៅ​សមរភូមិ​មុខ គឺ​មិន​បង្កើត​ច្បាប់​ថ្មី​ឡើយ

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​រឿង​ការ​បញ្ជូន​ក្មេង​ទំនើង ទៅ​បម្រើ​សកម្មភាព​នានា​នៅ​សមរភូមិ​ជួរ​មុខ គឺ​មិន​បង្កើត​ច្បាប់​ថ្មី​នោះ​ទេ គ្រាន់តែ​ឱ្យ​សិក្សា​ច្បាប់​ចាស់​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​រឿង​ការ​បញ្ជូន​ក្មេង​ទំនើង ទៅ​បម្រើ​សកម្មភាព​នានា​នៅ​សមរភូមិ​ជួរ​មុខ គឺ​មិន​បង្កើត​ច្បាប់​ថ្មី​នោះ​ទេ គ្រាន់តែ​ឱ្យ​សិក្សា​ច្បាប់​ចាស់​ប៉ុណ្ណោះ ។

ការ​លើក​ឡើង​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ខួប​អនុស្សាវរីយ៍​លើក​ទី​១៤០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៦ និង​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន សម្រាប់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (១៩៩៦-២០២៦) នា​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៦ នៅ​ខេត្ត​ព្រះ​សីហ​នុ​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី រំលឹក​ថា នា​ពេល​កន្លង​ទៅ សម្ដេច បាន​ណែនាំ​ក្រ​សួ ង​យុត្តិធម៌​, អគ្គស្នងការ​នគរបាល​ជាតិ​, និង​អគ្គមេបញ្ជាការ​កង​យោធពល​ខេ​ម រ​ភូមិន្ទ ឱ្យ​សិក្សា​ផ្លូវច្បាប់ មិនមែន​បង្កើត​ច្បាប់​ថ្មី​ទេ ដើម្បី​បញ្ជូន ឬ​យក​ក្រុម​ក្មេង​ទំនើង​ដែល​ឃាត់ខ្លួន​បាន​ទៅ​បម្រើ​ការងារ​នៅ​តាម​សមរភូមិ​មុខ ដើម្បី​ជួយ​ការងារ​នៅ​តំបន់​ព្រំដែន ដូច​ជា ការ​ចាក់​លេណដ្ឋាន ឬ​ធ្វើ​ការងារ​ផ្សេង​ៗ​ទៀត​។

សម្ដេច​ធិ​បតី​ប្រមុច​រាជរដ្ឋាភិបាល​បាន​បន្ដ​ថា មិន​មានអី​ត្រូវ​បង្កើត​ច្បាប់​ថ្មី​នោះ​ទេ ហើយ​ករណី​បញ្ជូន​ជនជាប់ចោទ ឱ្យ​ចេញ​ក្រៅ​ឃុំ ទៅ​ធ្វើ​ទាហាន ក៏​អត់​មាន​ដែរ​។
សម្ដេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា​៖ «​គ្មាន​គោលការណ៍​ឱ្យធ្វើ​ច្បាប់​ថ្មី​នោះ​ទេ ឱ្យ​សិក្សា​ច្បាប់​ចាស់​។ ខ្ញុំ ឆ្ងល់​អ្នកវិភាគ​ចេះ​គ្រប់​ប៉ុណ្ណឹង​ស្ដាប់​មិន​យល់​។ ប្រជាជន​ធម្មតា​គាត់​យល់​ច្បាស់​ជាង​»​។

សម្តេច​ធិ​បតី បន្ថែម​ថា ការ​បញ្ជូន​ក្មេង​ទំនើង ទៅ​សមរភូមិ​ជួរ​មុខ គឺ​មិន​ឱ្យ​កាន់​កាំ​អាវុធ​ឡើយ​។ គ្រាន់តែ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដែល​បម្រើ​ឱ្យ​វិស័យ​កងទ័ព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ