ខេត្តតាកែវ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១និង៥០នាទី បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានស្រាវជ្រាវ និងបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយចាប់ខ្លួនជនល្មើសសរុបចំនួន ០៧នាក់ ក្នុងនោះបានមេខ្លោងធំម្នាក់ ដែលមានរហស្សនាម រាជ ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងជាគ្រឿងញៀនមួយចំនួន ព្រមទាំងសម្ភារៈ ដូចជា ៖ កាំភ្លើងខ្លី ចំនួន ០៣ដើម, គ្រាប់កាំភ្លើង មួយចំនួន និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង ។
ក្នុងកំឡុងពេលប្រតិបត្តិការជនល្មើសបានធ្វើការបាញ់តដៃ ជាមួយសមត្ថកិច្ច បណ្តាលឱ្យសមត្ថកិច្ច រងចំនួន ២រូប រងរបួសជាទម្ងន់ ។ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។
សូមជម្រាបថា ក្រុមជួញដូរគ្រឿងញៀន ដែលត្រូវបង្ក្រាបនេះ គឺមានការរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ ដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រខេត្តតាកែវ ៕

ចែករំលែកព័តមាននេះ