ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ឆៅ​លើ​ទី​ផ្សារ​ពិភព​លោក​បន្ត​ឡើង​ថ្លៃ​ ខណៈ​ដែល​តម្លៃ​ភាគ​ហ៊ុន​នៅ​ទ្វីប​អាស៊ី​បន្ត​ដាំ​ក្បាល​ចុះ

10 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ ​ថ្ងៃ​នេះ ប្រេង​ឆៅ​ឡើង​ថ្លៃ​ដល់​១០៧,៤៩​ដុល្លារ​ក្នុង​មួយ​បារ៉ែល​តាម​ហាង​ឆេង​នៅ​ទ្វីប​អឺរ៉ុប (Brent) ចំណែក​តាម​ហាង​ឆេង​អាមេរិក​ (West Texas) ប្រេង​ឡើង​ថ្លៃ​ដល់​១០៥,៤​ក្នុ​ងមួយ​បារ៉ែល​។ មាន​ន័យ​ថា​អឺរ៉ុប​ឡើង​ថ្លៃ​៦,៣៣​ដុល្លារ​ ខណៈ​ដែល​អាមេរិក​ឡើង​ថ្លៃ​៥,២៨​ដុល្លារ។…

ទី​ក្រុង​ញូយ៉ក៖ ​ថ្ងៃ​នេះ ប្រេង​ឆៅ​ឡើង​ថ្លៃ​ដល់​១០៧,៤៩​ដុល្លារ​ក្នុង​មួយ​បារ៉ែល​តាម​ហាង​ឆេង​នៅ​ទ្វីប​អឺរ៉ុប (Brent) ចំណែក​តាម​ហាង​ឆេង​អាមេរិក​ (West Texas) ប្រេង​ឡើង​ថ្លៃ​ដល់​១០៥,៤​ក្នុ​ងមួយ​បារ៉ែល​។ មាន​ន័យ​ថា​អឺរ៉ុប​ឡើង​ថ្លៃ​៦,៣៣​ដុល្លារ​ ខណៈ​ដែល​អាមេរិក​ឡើង​ថ្លៃ​៥,២៨​ដុល្លារ។ មូល​ហេតុ​ដែល​ប្រេង​ឡើង​ថ្លៃ​សឹង​តែ​ស្មើ​ដៃ​គ្នា​ទាំង​អាមេរិក និង​អឺរ៉ុបបន្ទាប់​ពី​ធ្លាក់​ថ្លៃ​ជាង​មួយ​១​ដុល្លារ​មុន​ពេល​លោក​ត្រាំ​ថ្លែង​សុន្ទរ​កថា​នៅ​ក្នុង​​សេត​វិមាន​។

​ត្រាំ​ថា​យើង​នឹង​ធ្វើ​កិច្ច​ការ​នេះ​ឱ្យ​បាន​ចប់​សព្វ​គ្រប់​ ហើយ​យើង​នឹង​ធ្វើ​ឱ្យ​បាន​ឆាប់​បំផុត​។​ ឥឡូវ​នេះ​យើង​កាន់​តែ​កៀក​នឹង​ឈាន​ដល់​ទី​បញ្ចប់​ហើយ​។ លោក​ត្រូវ​ការ​ពេល​ពីរ​ឬបី​សប្ដាហ៍​ទៀត​ដើម្បី​បង្ហើយ​កិច្ច​ការ​ដែល​នៅ​សល់​។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​តើ​លោក​នឹង​ដក​ទ័ពទៅ​វិញ​ដោយ​របៀប​ណា​បើ​រហូត​មក​ដល់​ពេល​នេះ​គ្មាន​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​ ឬ​សន្ធិ​សញ្ញា​សន្តិ​ភាព​ជា​មួយ​គ្នា​នៅ​ឡើយ​ផង​។ អ៊ីរ៉ង់​ថា​លោក​ត្រាំ​និយាយ​បំផ្លើស​ទេ​ អ៊ីរ៉ង់​គ្មាន​បាន​ស្នើ​សុំ​ឱ្យ​មាន​បទ​ឈប់​បាញ់​ឡើយ​។


ទ្វីប​អាស៊ី​បន្ត​រង​គ្រោះ​ពី​ប្រេង​ឡើង​ថ្លៃ
ទី​ផ្សារ​មូល​ប័ត្រ​នៅ​ទ្វីប​អាស៊ី​មិន​សូវ​មាន​ដំណើរ​ការ​ល្អ​ប៉ុន្មាន​ទេ​។ ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ភាគ​ច្រើន​ពឹង​ផ្អែក​​លើ​ការ​នាំ​ចូល​ប្រេង​។ ម៉្លោះ​ហើយ​នៅ​ពេល​ប្រេង​ឡើង​ថ្លៃ​ ពួក​គេ​ត្រូវ​រ៉ាប់​រង​ថ្លៃ​ចំណាយ​កាន់​តែ​ខ្ពស់​។ តម្លៃ​ហ៊ុន​នៅ​ផ្សារ​មូល​ប័ត្រ​កូរ៉េ​ (KOSP) ធ្លាក់​ថ្លៃ​៤,២%​បន្ទាប់​ពី​បើក​ទ្វារ​លក់​ដំបូង​ឡើង​ថ្លៃ​បាន​២%​។ ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​លី​ជេ​ម្យុង​បាន​ជំរុញ​ឱ្យ​រដ្ឋ​សភា​អនុ​ម័ត​សំណើ​សុំ​ថវិកា​២៦,២​ទ្រីលាន​វុន​ (ស្មនើ​នឹង​១៧,៣​​ពាន់​លាន​ដុល្លារ​) ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋ​កិច្ច​ជាតិ​នៅ​អំឡុង​ពេល​នៃ​វិបត្តិ​ថាម​ពល​ដ៏​ធ្ងន់​ធ្ងរ​បំផុត​សម្រាប់​ប្រទេស​មួយ​នេះ​។

ក្រឡេក​ទៅ​មើល​ស្ថាន​ភាព​ផ្សារ​មូល​ប័ត្រ​នៅ​សិង្ហបុរី (SGX) ​ក៏​មិន​សូវ​មាន​សញ្ញា​ល្អ​ដែរ​។ នៅ​ពេល​បើក​ទ្វារ​ជួញ​ដូរ​ដំបូង​ តម្លៃ​ហ៊ុន​ហក់​ឡើង​​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​រយៈពេល​២​សប្ដាហ៍​ចុង​ក្រោយ​។ មិន​យូរ​ប៉ុន្មាន​តម្លៃ​ភាគ​ហ៊ុន​ធ្លាក់​ចុះ​០,៨%​។ នៅ​ម៉ាឡេស៊ី​ តម្លៃ​ភាគ​ហ៊ុន​ធ្លាក់​ចុះ​១%​, ឥណ្ឌូណេស៊ីធ្លាក់​ចុះ​១%, តៃវ៉ាន់​ធ្លាក់​ចុះ​១,៤%​។​ នៅ​ហុង​កុង និង​ចិន​ដី​គោក តម្លៃ​ភាគ​ហ៊ុន​ក៏​ធ្លាក់​ចុះ​។ គិត​ត្រឹម​ពាក់​កណ្ដាល​ថ្ងៃ​ត្រង់​ ហ៊ុន​សៀង​ហៃ​ធ្លាក់​ចុះ​០,៥៣%​​។

មាន​សេច​ក្ដី​រាយ​ការណ៍​ថា​មុន​ពេល​លោក​ត្រាំ​ថ្លែង​សុន្ទរ​កថាកាល​ពី​យប់​មិញ​ អ៊ីរ៉ង់​ធ្វើ​សកម្ម​ភាព​ដ៏​ខុស​ប្លែក​ពី​ប្រក្រតី​​​​​ដោយ​បាន​បោះ​ដៃ​ដោយ​ផ្ទាល់​ទៅ​រក​អាមេរិក​។ កាល​នោះ អ៊ីរ៉ង់​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ពល​រដ្ឋ​អាមេរិកាំង​​ថា​អ៊ីរ៉ង់​គ្មាន​ចង់​​ឱ្យ​មាន​រឱសឋាន​ជា​មួយ​អាមេរិក​ទេ​។ អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​រាល់​ថ្ងៃ​នេះ​គឺ​ដើម្បី​ការ​ពារ​ខ្លួន​តែ​ប៉ុណ្ណោះ​។ ការ​ថ្លែង​ដូច្នេះ​ក៏​ជួយ​ធ្វើ​ឱ្យ​ផ្សារ​ហ៊ុន​វ៉ល​ស្ទ្រីត​របស់​អាមេរិក​មាន​លំនឹង​បន្តិច​វិញ​។ ប៉ុន្តែ​សម្រាប់​ពេល​នេះ​ស្ថាន​ភាព​មិន​ច្បាស់​លាស់​ចាប់​ផ្ដើម​បង្ក​បញ្ហា​សម្រាប់​ទី​ផ្សារ​មូល​ប័ត្រ​ជា​បន្ត​ទៀត​៕ ប្រភព៖ អាល់​ចា​ស៊ីរ៉ា (Al Jazeera) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ