ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សោកនាដកម្មធ្លាក់យន្តហោះធុនតូចនៅម៉ិកស៊ិក! មនុស្ស ៣ នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់

3 ម៉ោង មុន

ទីក្រុងម៉ិកស៊ីកូ៖ គ្រោះថ្នាក់ធ្លាក់យន្តហោះដ៏រន្ធត់មួយបានកើតឡើងនៅកណ្តាលប្រទេសម៉ិកស៊ិក កាលពីថ្ងៃ​ទី២ ខែមេសា​ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ នេះបើយោងតាមសារព័ត៌មាន Xinhua…

ទីក្រុងម៉ិកស៊ីកូ៖ គ្រោះថ្នាក់ធ្លាក់យន្តហោះដ៏រន្ធត់មួយបានកើតឡើងនៅកណ្តាលប្រទេសម៉ិកស៊ិក កាលពីថ្ងៃ​ទី២ ខែមេសា​ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី៣ ខែមេសានេះ។

បើតាមការបញ្ជាក់ពីអាជ្ញាធរការពារស៊ីវិល​ យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ក្នុងតំបន់ Huejotzingo បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Hermanos Serdan បានត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានរៀបរាប់ថា យន្តហោះនោះបានធ្លាក់ចុះយ៉ាងលឿននៅក្បែរផ្លូវហាយវេក្នុងតំបន់ មុនពេលបោកទង្គិចទៅលើដីស្រែចម្ការរបស់អ្នកភូមិ។ ក្នុងចំណោមមនុស្ស ៤ នាក់ដែលនៅលើនោះ ៣ នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯអ្នកទី៤ ត្រូវបានក្រុមសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ​។

តាមរបាយការណ៍បឋមពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក យន្តហោះដែលជួបឧប្បត្តិហេតុនេះត្រូវបានគេសង្ស័យថាជារបស់សាលាហ្វឹកហ្វឺនហោះហើរមួយកន្លែង ប៉ុន្តែអត្តសញ្ញាណរបស់ជនរងគ្រោះមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។ បច្ចុប្បន្ន អាជ្ញាធរជំនាញកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឱ្យយន្តហោះនេះធ្លាក់ ខណៈដែលតំបន់កើតហេតុត្រូវបានឡោមព័ទ្ធដើម្បីការពារសុវត្ថិភាព និងប្រមូលភស្តុតាង៕
​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ