ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​ពលករ​បរទេស​ តំបន់​ហ៊ុ​ង​សុង​ប្រទេស​កូរ៉េ សន្យា​បន្ត​កិច្ចសហការ​ចែករំលែក​ព័ត៌មាន ​នឹង​បញ្ហា​ប្រឈម និង​តម្រូវការ​ផ្សេង​ៗ​របស់​បងប្អូន​ខ្មែរ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​ពលករ​បរទេស​ តំបន់​ហ៊ុ​ង​សុង​ប្រទេស​កូរ៉េ សន្យា​បន្ត​កិច្ចសហការ​ចែករំលែក​ព័ត៌មាន​ទាក់ទង​ នឹង​បញ្ហា​ប្រឈម និង​តម្រូវការ​ផ្សេង​ៗ​របស់​បងប្អូន​ខ្មែរ ​។ ការ​សន្យា​នេះ​នៅ​ពេល ឯកឧត្តម…

រាជធានី​ភ្នំពេញ ​៖ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​ពលករ​បរទេស​ តំបន់​ហ៊ុ​ង​សុង​ប្រទេស​កូរ៉េ សន្យា​បន្ត​កិច្ចសហការ​ចែករំលែក​ព័ត៌មាន​ទាក់ទង​ នឹង​បញ្ហា​ប្រឈម និង​តម្រូវការ​ផ្សេង​ៗ​របស់​បងប្អូន​ខ្មែរ ​។

ការ​សន្យា​នេះ​នៅ​ពេល ឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក Yu Yoyeol ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​ពលករ​បរទេស ​តំបន់​ហ៊ុ​ង​សុង និង​អាជ្ញាធរ​ស្រុក​ហ៊ុ​ង​សុង នៅ​ទីតាំង​មជ្ឈមណ្ឌល​ក្នុងស្រុក​ហ៊ុ​ង​សុង ខេត្ត​ឈុ​ង​ឆុង​ណាំ​ដូ ប្រទេស​កូរ៉េ​កាលពី​ពេល​ថ្មី​ៗ​នេះ ​។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម ​ឯកអគ្គរាជទូត​ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធាន​មជ្ឈមណ្ឌល​ ដែល​បាន​យកចិត្តទុកដាក់ និង​ជួយ​ផ្តល់​ការ​គាំទ្រ​ដល់​ជនបរទេស ពិសេស​បងប្អូន​ខ្មែរ​ ក្នុង​តំបន់​ដោយ​ផ្តល់​ការ​ប្រឹក្សា​យោបល់ ថ្នាក់​សិក្សា​ភាសា​កូរ៉េ និង​ជំនាញ​ផ្សេង​ទៀត​សម្រាប់​ពួក​គាត់ ​ដើម្បី​សម្រប​ខ្លួន​ក្នុង​ការ​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​នេះ ​។

ឯកឧត្តម ​ក៏​បាន​ស្នើ​លោក​ប្រធាន​មជ្ឈមណ្ឌល​ផ្តល់​ការ​សហការ​លើ​គម្រោង​សកម្មភាព​ចំនួន​៣ ​របស់​ស្ថានទូត ៖ ទី​១ គឺ​ការ​ផ្តល់​សេវា​ពិនិត្យ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ជូន​បងប្អូន​ប្រជាជន​ខ្មែរ​ក្នុង​តំបន់​ហ៊ុ​ង​សុង, ទី​២ ផ្តល់​ទីតាំង និង​សហការ​ផ្សព្វផ្សាយ​កម្មវិធី​ផ្តល់​សេវា​សាធារណៈ និង​ប្រឹក្សា​ការងារ​ចល័ត​របស់​ស្ថានទូត និង​ទី​៣ ចូលរួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌​ ដោយ​បង្កើត​ជា​កម្មវិធី​បុណ្យ​វប្បធម៌​ប្រចាំឆ្នាំ​កម្ពុជា​-​កូរ៉េ​ ។

លោក​ប្រធាន​មជ្ឈមណ្ឌល​ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ជា​វិជ្ជមាន ​ចំពោះ​សំណើ​របស់​ស្ថានទូត និង​សន្យា​បន្ត​កិច្ចសហការ​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ប្រឈម និង​តម្រូវការ​ផ្សេង​ៗ​របស់​បងប្អូន​ខ្មែរ​ក្នុង​តំបន់​ហ៊ុ​ង​សុង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ