អាថ៌កំបាំងនៃ “ទឹកក្រូចឆ្មារ” ជួយសម្រកទម្ងន់ និងការពារក្រួសក្នុងតម្រងនោមដែលអ្នកគួរដឹង
សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការបន្ថែមក្រូចឆ្មារទៅក្នុងទឹកផឹកប្រចាំថ្ងៃគឺជាវិធីសាស្ត្រដ៏សាមញ្ញ ប៉ុន្តែផ្ដល់អត្ថប្រយោជន៍មហាសាលដល់រាងកាយ ជាពិសេសគឺការជួយរក្សាជាតិទឹក និងផ្ដល់វីតាមីនសេខ្ពស់ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយពីការរលាកផ្សេងៗ។ សម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ ការផឹកទឹកក្រូចឆ្មារជំនួសភេសជ្ជៈដែលមានជាតិស្ករមិនត្រឹមតែជួយកាត់បន្ថយកាឡូរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យមានអារម្មណ៍ថាឆ្អែតបានយូរ និងជំរុញប្រព័ន្ធដុតរំលាយអាហារឱ្យដំណើរការកាន់តែប្រសើរ។…
ចែករំលែកព័តមាននេះ