ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​មនុស្ស១៨​នាក់​ដាក់​ពន្ធនាគារ​ ពាក់ព័ន្ធ​ករណី​Online Scams

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ លោក ហុ​ក ពៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​​ផ្សេង​គ្នា​ បង្គាប់​ឱ្យ​ឃុំខ្លួន​ក្រុម​ជន​ត្រូវ​ចោទ​ចំនួន​១៨​នាក់ ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​…

រាជធានី​ភ្នំពេញ​ ៖​ លោក ហុ​ក ពៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​​ផ្សេង​គ្នា​ បង្គាប់​ឱ្យ​ឃុំខ្លួន​ក្រុម​ជន​ត្រូវ​ចោទ​ចំនួន​១៨​នាក់ ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ ។

យោង​តាម​ដីកា​ចុះ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៦​ បាន​លើក​ឡើង​ថា  ក្រុម​ជន​ត្រូវ​ចោទ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទឆបោក​មាន​ស្ថាន​ទម្ងន់ទោស ជា​ក្រុម​មានការ​ចាត់តាំង តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា៣៨០ ចំណុច៥នៃ​ក្រមព្រហ្មទណ្ឌ​។ តាម​បញ្ញត្តិ​ជន​ត្រូវ​ចោទ​អាច​ត្រូវ​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ​ពី២ឆ្នាំ ទៅ៥ឆ្នាំ​ ។

ដីកា​បាន​បន្ត​ថា ​ក្នុង​ចំណោម​ជន​ត្រូវ​ចោទ​ទាំង១៨​នាក់ មាន​ជនជាតិចិន​ចំនួន១៤​នាក់ម៉ា​ឡេ​ស៊ី០២នាក់  មី​យ៉ា​ន់​ម៉ា០១​នាក់ និង​ខ្មែរ០១​នាក់ ដែល​ភាគច្រើន​ស្នាក់​នៅ និង​ធ្វើការ​ក្នុង​សណ្ឋាគារ​ជី​ន​បៀ​ន​មេន​ឌូ ស្ថិត​នៅផ្លូវ​លេខ ១០១៩ ភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជាទី​ដែល​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នា​ពេល​កន្លង​មក​។ 

បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ​ជន​ត្រូវ​ចោទ​ទាំងនោះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១) ចំពោះ​ជន​ត្រូវ​ចោទ​ជា​បុរស និង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) ចំពោះ​ជន​ត្រូវ​ចោទ​ជា​ស្ត្រី ដើម្បី​រង់ចាំ​ការ​អនុវត្ត​នីតិវិធីតុលាការ​ ។

សូម​បញ្ជាក់​ថា ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៥ ដល់​ខែមីនា ឆ្នាំ​២០២៦​នេះ ពោល​គឺ​ក្នុង​រយៈពេល​៩​ខែចុង​ក្រោយ សមត្ថកិច្ច​កម្ពុជា​ក្នុង​រាជធានី​-​ខេត្ត​បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បាន​ចំនួន​ជាង​២៥០ ករណី និង​បាន​កសាង​សំណុំរឿង ប​ញ្ចូ​ន​ទៅ​តុលាការ​ចំនួន៨០​ករណី ពាក់ព័ន្ធ​ជន សង្ស័យ​ប្រមាណ​៧៥០​នាក់ មាន​ជនជាតិ​ចិន ថៃ វៀតណាម ជប៉ុន កូរ៉េ​ខាងត្បូង សិង្ហ​បុរី និង​ខ្មែរ​។

សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ឬ​បទល្មើស​ឆ្លង​ដែន​ឡើយ​ ។ រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយ​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព​ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត​ដោយ​គ្មាន​ការ​យោគយល់ ឬ​ការ​អន្តរាគមន៍​ណាមួយ​ឡើយ​។ វិធានការ​ដែល​បាន និង​កំពុង​អនុវត្ត​ទាំងនេះ នឹង​អាច​ធ្វើ​អាច​ឱ្យ​កម្ពុជា​ ឈាន​ទៅ​លុប​បំបាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ត្រឹម​ខែមេសា​នា​ពេល​ខាង​មុខ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ