ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​៖​ ពុំ​មានការ​សាងសង់​ផ្លូវ​កាត់​​សមុទ្រ​រំលោភ​កិច្ចព្រមព្រៀង​ដែនទឹក​រវាង​ប្រទេស​កម្ពុជា​-​វៀតណាម​ ​ដូច​ការ​ផ្សាយ​លើ​បណ្តាញ​សង្គម​ទេ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ក្រសួង​ការ​បទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​គូសបញ្ជាក់​ថា​ ពុំ​មានការ​សាងសង់​ផ្លូវ​កាត់​សមុទ្រ​រំលោភ​កិច្ចព្រមព្រៀង​ដែនទឹក​ រវាង​ប្រទេស​កម្ពុជា​-​វៀតណាម​ដូច​កា​រ​ផ្សាយ​​លើ​បណ្តាញ​សង្គម​នោះ​ទេ​ ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរ…

រាជធានី​ភ្នំពេញ ​៖​ ក្រសួង​ការ​បទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​គូសបញ្ជាក់​ថា​ ពុំ​មានការ​សាងសង់​ផ្លូវ​កាត់​សមុទ្រ​រំលោភ​កិច្ចព្រមព្រៀង​ដែនទឹក​ រវាង​ប្រទេស​កម្ពុជា​-​វៀតណាម​ដូច​កា​រ​ផ្សាយ​​លើ​បណ្តាញ​សង្គម​នោះ​ទេ​ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរ ជាតិ​ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ​ឆ្នាំ​២០២៥​ បាន​ឲ្យ​ដឹង​ថា ឆ្លើយ​តប​នឹង​ការសាក​សួរ​របស់​អ្នក​សារព័ត៌ មាន​អំពី​ការ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​ថ្មី​ៗ​ដែល​ថា វៀតណាម​កំពុង​តែ​អនុវត្ត​នូវ​គម្រោង​សាងសង់​ផ្លូវ​កាត់​សមុទ្រ​ភ្ជាប់​ពី​កោះ​ទៀន​ហៃ (Tien Hai) នៃ​ខេត្ត​អាន​យ៉ាង (An Giang) ទៅ​កាន់​កោះ​ហ្វូ​គក់ (​កោះត្រល់​)​ផ្ទុយ​នឹង​កិច្ច​ព្រម​ព្រៀង​ដែនទឹក​ប្រវត្តិសាស្ត្រ​កម្ពុជា​-​វៀតណាម ឆ្នាំ​១៩៨២ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា​៖ «​តាម​ការ​បញ្ជាក់​ពី​ទូត​ និង​ផ្តល់​ព័ត៌មាន​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា គឺ​ពុំ​មានការ​សាងសង់​ផ្លូវ​កាត់​សមុទ្រ​រំលោភ​កិ​ច្ច​ព្រមព្រៀង​ដែ​ន​ទឹក​រវាង​ប្រទេស​ទាំង​ពីរ​ដូច​ការ​ផ្សាយ​លើ​បណ្តាញ​សង្គម​នោះ​ទេ​»​ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​លើក​ឡើង​ថា រូបភាព​សំ​ណ​ង់​ផ្លូវ​កាត់​សមុទ្រ ដែល​ឃើញ​ចែក​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្តាញ​សង្គម គឺជា​សំណង់​ផ្លូ​វ​ចេញពី​ដីគោក​នៃ​សង្កាត់​ហា​ទៀង (Ha Tien) ខេត្ត​អាន​យ៉ាង (An Giang) ទៅ​កាន់កំពង់​ផែ ពហុ​បំណង​នៃ​ទីក្រុង​ហា​ទៀង ដែល​ស្ថិត​ក្នុង​ទឹកដី​វៀតណាម​។

ជាមួយ​គ្នា​នោះ​ដែរ​ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ស្នើ​ឱ្យ​
ប​ញ្ឈ​ប់​ការ​ចែក​ផ្សាយ​ព័ត៌មាន​ខុស​ការ​ពិត​នេះ ដែល​អាច​បង្ក​ឱ្យ​មានការ​យល់​ខុស និង​ធ្វើ​ឱ្យ​ប៉ះ ពាល់​ដល់​ទំនាក់ទំនង​មិត្តភាព​រវាង ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀត ណា​ម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ