ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​វាស់វែង​ចម្រុះ​កម្ពុជា​-​ថៃ បោះបង្គោល​បណ្តោះអាសន្ន បាន​១៥៧​បង្គោល នៅ​ចន្លោះ​បង្គោល​លេខ​៥២-៥៩

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រុម​វាស់វែង​ចម្រុះ នៃ​ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​សម្រេច​ការងារ​បោះបង្គោល​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រុម​វាស់វែង​ចម្រុះ នៃ​ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​សម្រេច​ការងារ​បោះបង្គោល​បណ្តោះអាសន្ន នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ ៥២-៥៩ ព្រំដែន​កម្ពុជា​ថៃ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំ​រៀង ខេត្តបាត់ដំបង​របស់​កម្ពុជា ជាប់​នឹង​ខេត្ត​ចាន់​បុរី​របស់​ថៃ បាន​ចំនួន ១៥៧ បង្គោល នៃ​បង្គោល​សរុប​ដែល​ត្រូវ​បោះ​ចំនួន ១៦៦ ស្មើនឹង ប្រមាណ ៩៥% ។

បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP បាន​ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ រំពឹង​ថា នឹង​សម្រេច​ការងារ​បោះបង្គោល​បណ្តោះអាសន្ន​ឱ្យ​បាន​រួចរាល់​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

តាម​ផែនការ ដែល​បាន​ឯកភាព​គ្នា ភាគី​កម្ពុជា និង​ភាគី​ថៃ នឹង​បន្តការងារ​ថតរូប​ពីលើ​អាកាស​ដោយ​ប្រើ​ដ្រូ​ន នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ ៥២-៥៩ ចាប់ពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ