ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស ៖ ពុំ​មានការ​សាងសង់​ផ្លូវ​កាត់​សមុទ្រ​រំលោភ​កិច្ចព្រមព្រៀង​ដែនទឹក​កម្ពុជា​-​វៀតណាម នោះ​ទេ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លៃ​ង​ការណ៍​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ឆ្លើយ​តប​នឹង​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន អំពី​ការ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​ថ្មី​ៗ នេះ​ដែល​ថា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លៃ​ង​ការណ៍​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ឆ្លើយ​តប​នឹង​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន អំពី​ការ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​ថ្មី​ៗ នេះ​ដែល​ថា វៀតណាម​កំពុង​តែ​អនុវត្ត នូវ​គម្រោង​សាងសង់​ផ្លូវ​កាត់​សមុទ្រ ភ្ជាប់​ពី​កោះ​ទៀន​ហៃ (Tien Hai) នៃ​ខេត្ត​អាន​យ៉ាង (An Giang) ទៅ​កាន់​កោះ​ហ្វូ​គក់ (​កោះត្រល់​) ផ្ទុយ​នឹង​កិច្ចព្រមព្រៀង​ដែនទឹក​ប្រវត្តិសាស្ត្រ​កម្ពុជា​-​វៀតណាម ឆ្នាំ​១៩៨២ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ធ្វើការ​បំភ្លឺ​ថា តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម ឯកអគ្គរដ្ឋទូត​វៀតណាម និង​ព័ត៌មាន​ផ្ដល់​ដោយ​ស្ថានទូត​វៀតណាម​នៅ​ភ្នំពេញ គឺ​ពុំ​មានការ​សាងសង់​ផ្លូវ​កាត់​សមុទ្រ​រំលោភ​នឹង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ ដូច​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​នោះ​ទេ ។

រូបភាព​សំណង់​ផ្លូវ​កាត់​សមុទ្រ ដែល​ឃើញ​ចែក​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្តាញ​សង្គម គឺជា​សំណង់​ផ្លូវ​ចេញពី​ដីគោក នៃ​សង្កាត់​ហា​ទៀង (Ha Tien) ខេត្ត​អាន​យ៉ាង (An Giang) ទៅ​កាន់​កំពុង​ផែ​ពហុ​បំណង នៃ​ទីក្រុង​ហា​ទៀង ដែល​ស្ថិត​ក្នុង​ទឹកដី​វៀតណាម ។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ស្នើ​ឱ្យ​បញ្ឈប់​ការ​ចែក​ផ្សាយ​ព័ត៌មាន​ខុស​ការ​ពិត​នេះ ដែល​អាច​បង្ក​ឱ្យ​មានការ​យល់​ខុស និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​មិត្តភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ