ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​បាល​​ខេត្ត​​ឧបត្ថម្ភ​​ទាំង​ស្រុង​បុណ្យ​ស.ព​មាន​មឈូស​៩ ដែលស្លា.ប់ក្រោមកណ្ដាប់ដៃកូនប្រសារ​ប្រុស​

3 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មហា​ឃោរឃៅ​ក្នុង​ឃាតកម្ម​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០២៥ បាន​ធ្វើ​ឱ្យ​មានការ​រន្ធត់​ចិត្តជា​ខ្លាំង នូវ​អំពើ​សាហាវយង់ឃ្នង​ដែល​ស្មាន​មិន​ដល់ ដែល​ជន​តិរច្ឆាន​ម្នាក់​លើកដៃ​ប្រហារជីវិត​មនុស្ស​ក្មេង​ចាស់​ជា​ប្រព័ន្ធ មាន​ប្រពន្ធ​ពោះធំ…

ខេត្តកំពង់ចាម ៖ មហា​ឃោរឃៅ​ក្នុង​ឃាតកម្ម​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០២៥ បាន​ធ្វើ​ឱ្យ​មានការ​រន្ធត់​ចិត្តជា​ខ្លាំង នូវ​អំពើ​សាហាវយង់ឃ្នង​ដែល​ស្មាន​មិន​ដល់ ដែល​ជន​តិរច្ឆាន​ម្នាក់​លើកដៃ​ប្រហារជីវិត​មនុស្ស​ក្មេង​ចាស់​ជា​ប្រព័ន្ធ មាន​ប្រពន្ធ​ពោះធំ មាន​ម្តាយក្មេក ប្អូនថ្លៃ និង​ក្មួយ​សាច់ថ្លៃ​រហូត​ដល់​៩​នាក់ ហើយ​យក​សព​មក​គរ​គ្នា​ចាក់​សាំង​ដុត​យ៉ាង​ព្រៃផ្សៃ​ក្នុងផ្ទះ ។ សូមរំលឹកថា៖ គួររំលឹកថា ឃា​.​ត​កម្ម​សាហា​.​វ​មិន​ធ្លាប់​មាន ប្ដី​ស​ម្លា​.​ប់​ប្រពន្ធ​មាន​ផ្ទៃពោះ ម្ដាយក្មេក និង​ក្មួយ​ៗ​សរុប​១០​នាក់ រួច​ប្រមូល​គ​លើ​គ្នា ចា​.​ក់​សាំង​ដុ​.​ត ដើម្បី​បំបាត់ភស្តុតាង

អំពើ​ឃាតកម្ម​សម្លាប់​ចាក់​សាំង​ដុត​មនុស្ស​ស្លាប់​៩​នាក់​មែន តែបើ​គិត​កូន​នៅ​ក្នុង​ផ្ទៃ​ប្រពន្ធ​១​ទៀត គឺ​ត្រូវជា​១០​នាក់ ។ នៅ​ក្នុងផ្ទះ​ខ្ទម​ចាំចម្ការ​ស្វាយចន្ទី​ក្នុងភូមិ​ពោន ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​រួម​នឹង​សហការី​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ និង​នាំ​យក​បច្ច័យ​ចូល​បុណ្យសព​សរុប​ជិត​១០​លាន​រៀល ជាមួយនឹង​ភាព​ក្តុកក្តួល ទឹកភ្នែក​រលីងរលោង​និង​សោកស្ដាយ​បំផុត​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង ។

អ្នកស្រី វេ​ង ញា​ញ់ អាយុ​ជាង​៤០​ឆ្នាំ ជា​ម្តាយ​កុមារ​៤​នាក់ ដែល​ត្រូវ​សម្លាប់​និយាយ​ថា ពេល​គាត់​កំពុង​តែ​ធ្វើការ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្អូន​ទូរស័ព្ទ​មក​ប្រាប់​ថា កូនប្រុស​ស្រី​របស់​គាត់​ចំនួន​៤​នាក់ ត្រូវ​បាន​ក្មួយ​ប្រសា​ឈ្មោះ សុ​បិ​ន្ត មិ​នា អាយុ​២១​ឆ្នាំ បាន​សម្លាប់​និង​ចាក់​សាំង​ដុត​នៅ​ក្នុងផ្ទះ​ចាំចម្ការ ។

គ្រាន់តែ​ឮ​បែប​នេះ​ គាត់​ស្លុត​ក្នុង​ចិត្តជា​ពន់ពេក​បាន​ស្រែក​ទ្រហោយំ ផ្អើល​ពេញ​រោងចក្រ ព្រមទាំង​បាន​ប្រញាប់​សុំ​ច្បាប់​ថៅកែ​ចេញដំណើរ​មក​ស្រុក​កំណើត​នៅ​ល្ងាច ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ
​២០២៥ ។ អ្នកស្រី វេ​ង ញា​ញ់ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា គាត់​ពិតជា​ខ្លោចចិត្ត​អាណិត​ដល់​កូន​ៗ​ដែល​នៅ​ជាមួយ​ជីដូន​ចំណាស់​ចំនួន​៤​នាក់ មាន​ប្រុស​មាន​ស្រី​ត្រូវ​បាន​ស្លាប់​ក្នុង​អណ្ដាតភ្លើង​ទាំងអស់​គ្មាន​អ្នក​ណា​ម្នាក់​រត់​រួច​នោះ​ទេ ។ ពេល​មក​ដល់​ផ្ទះ ​ត្រូវ​បាន​ប្អូន​ៗ​រៀបរាប់​ប្រាប់​ពី​ដំណើររឿង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២២ វិច្ឆិកា ខណៈ​ក្មួយ​ស្រី​របស់​គាត់​ដែល​មាន​ជម្លោះ​ជាមួយនឹង​ប្ដី​ឈ្មោះ មិ​នា ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ចាំចម្ការ​នៅ​ភូមិ​ពោន ។

លុះ​មក​ដល់​ព្រឹក​ព្រលឹម ថ្ងៃ​ទី​២៣ វិច្ឆិកា ក៏​ស្រាប់តែ​មាន​ហេតុការណ៍​កើតឡើង​ដោយ​ក្មួយ​ប្រសា​ប្រុស បាន​ប្រព្រឹត្ត​នូវ​ទ​ង្វើ​សាហាវព្រៃផ្សៃ​សម្លាប់​ក្មួយ​ៗ​ប្រពន្ធ​ព្រមទាំង​កូន​ក្នុង​ផ្ទៃ​និង​ម្ដាយ​ក្មេង​រហូត​ដល់​១០​នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ។ អ្នកស្រី​រៀបរាប់​ថា គាត់​ទៅ​ធ្វើការ​នៅ​រោង​ចក្រ​ជាមួយ​ប្ដី​ស៊ីឈ្នួល​គេ​កន្លែង​ខុស​គ្នា ដើម្បី​យក​ប្រាក់​មក​បង់​ឲ្យ​ធនាគារឯកជន​ និង​លុយ​នៅ​សល់​សម្រាប់​ចិញ្ចឹម​កូន​ៗ ។

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​ពិតជា​មានការ​សោកស្ដាយ ​និង​សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ព្រោះថា ​ហេតុការណ៍​បាន​កើតឡើង​ភ្លាម​ៗ​នឹក​ស្មាន​មិន​ដល់​ដែល​បង្ក​ឡើង​ពី​សំណាក់​កូនប្រសា​ប្រុស លើ​ម្ដាយក្មេក​ព្រមទាំង​ក្មួយ​ៗ​បណ្ដាល​ឱ្យ​បាត់បង់​ជំ​វិត​មនុស្ស​ដែល​គួរ​ឱ្យ​ជាទី​ស្រឡាញ់​រហូត​ទៅ​ដល់​១០​នាក់ គិត​ទាំង​កូន​ក្នុង​ផ្ទៃ ។

ឃាតករ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​កំពុង​តែ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ហើយ​ករណី​នេះ​ ត្រូវ​តែ​ផ្ដល់​ភាព​យុត្តិធម៌​ជូន​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ធ្វើ​យ៉ាងណា​ដាក់ទោស​ទណ្ឌ​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ដោយ​មិន​អាច​លើកលែង​បាន​នោះ​ទេ ។

ជាមួយ​នោះ​រដ្ឋបាល​ខេត្ត បាន​ចូល​បុណ្យសព​ចំនួន​៥​លាន​រៀល ឧកញ៉ា ហេង ឡុ​ង ចំនួន​៤​លាន​រៀល លោក​អភិបាលស្រុក​ស្ទឹង​ត្រង់​៥០​ម៉ឺន​រៀល ឯកឧត្តម នេ​ត សា​វឿ​ន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់ចាម​ចំនួន​១០០០​ដុល្លារ ហើយ​រាល់​ការ​ចំណាយ​បុណ្យសព​ទាំងអស់​គឺ​រដ្ឋបាល​ខេត្ត​ទទួល​រាប់​រង​ទាំងស្រុង ។

សព​ជន​រង​គ្រោះ​៩​នាក់ ត្រូវ​បាន​ដាក់​ក្នុង​មឈូស​ចំនួន​៩​ហើយ​ក៏​ត្រូវ​បាន​ដង្ហែ​យក​ទៅ​បញ្ចុះ​ក្នុង​រណ្តៅ​ចំនួន​៩ នៅ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ជាង​៥០​ម៉ែត្រ ។ ទាក់ទិន​នឹង​ឃាតករ​ឃោរឃៅ​ដែល​ចាប់ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​ដោយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត និង​មិន​បាន​ផ្តល់​ព័ត៌មាន​បន្ថែម​អ្វី​នោះ​ទេ ។ ដោយ​ការ​ចូលរួម​មរណទុក្ខ​សូម​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ​ទាំងអស់​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ