ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃា.តកម្មសាហា.វមិនធ្លាប់មាន ប្ដីសម្លា.ប់​ប្រពន្ធ​មានផ្ទៃពោះ ម្ដាយក្មេក និងក្មួយៗសរុប១០នាក់ រួច​ប្រមូល​គ​លើ​គ្នា ​ចា.ក់សាំងដុ.ត ដើម្បី​បំបាត់ភស្តុតាង

5 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ រឿងរ៉ាវ​ដ៏រន្ធត់មួយដែល​កម្រ​នឹង​កើតឡើង​ណាស់​នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល ​ដោយ​បុរស​ជា​ប្ដី​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ​មាន​ផ្ទៃពោះ​ក៏​កើតជា​អំពើ​ហិង្សា​ឈាន​ទៅ​ដល់​ករណី​ឃាតកម្ម​សាហាវ​ដោយ​បុរស​ជា​ប្ដី​បាន​សម្លាប់​ក្មួយ​ៗ​ដោយ​ចាក់​សាំង​ដុត​ប្រពន្ធ​កូន​ក្នុង​ផ្ទៃ​រួម​ទាំង​ម្ដាយក្មេក​សរុប​រហូត​ដល់​១០​នាក់​ឯណោះ​។ ហេតុការណ៍​នេះ​បានកើតឡើង​នៅផ្ទះ​ចាំចំការ ក្នុង​ភូមិ​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ នៅ​យប់​ទៀប​ភ្លឺ​ម៉ោង​៥ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៣​វិច្ឆិកា​ឆ្នាំ…

ខេត្តកំពង់ចាម​ ៖ រឿងរ៉ាវ​ដ៏រន្ធត់មួយដែល​កម្រ​នឹង​កើតឡើង​ណាស់​នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល ​ដោយ​បុរស​ជា​ប្ដី​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ​មាន​ផ្ទៃពោះ​ក៏​កើតជា​អំពើ​ហិង្សា​ឈាន​ទៅ​ដល់​ករណី​ឃាតកម្ម​សាហាវ​ដោយ​បុរស​ជា​ប្ដី​បាន​សម្លាប់​ក្មួយ​ៗ​ដោយ​ចាក់​សាំង​ដុត​ប្រពន្ធ​កូន​ក្នុង​ផ្ទៃ​រួម​ទាំង​ម្ដាយក្មេក​សរុប​រហូត​ដល់​១០​នាក់​ឯណោះ​។

ហេតុការណ៍​នេះ​បានកើតឡើង​នៅផ្ទះ​ចាំចំការ ក្នុង​ភូមិ​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ នៅ​យប់​ទៀប​ភ្លឺ​ម៉ោង​៥ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៣​វិច្ឆិកា​ឆ្នាំ ២០២៥​។

ក្រោយ​ហេតុការណ៍​កើតឡើង​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់​ក្រោម​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ឈាន​ដល់​ចាប់​បុរស​ជា​ប្ដី បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

លោក​វ៉ា ស្រេង មេឃុំ​ទួល​សំបួរ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដើមហេតុ​ដំបូង​ប្រពន្ធ​ជា​ជន​រង​គ្រោះ​និង​ប្ដី​បាន​ឈ្លោះ​គ្នា​ ដោយ​ទ្រាំ​មិន​បាន ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​រត់​មក​ផ្ទះ​ម្ដាយ​នៅ​ភូមិ​ពោន ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៥​គីឡូម៉ែត្រ ពី​ផ្ទះ​របស់​ខ្លួន​ ។ ​បន្ទាប់​មក​ប្ដី​ដែល​មាន​អាយុ​ជាង ២០​ឆ្នាំ​ខឹងសម្បារ​និង​ប្រពន្ធ ក៏​ជិះ​ម៉ូតូ​មក​តាម​រករឿង​ប្រពន្ធ​ដល់​ផ្ទះ​ម្ដាយក្មេក​ទៀត​ដែល​ស្ថិត​នៅ​ភូមិ​ពោន​។​ គ្រានោះ​ប្ដី​បាន​ប្រព្រឹត្ត​នូវ​អំពើ​ឃាតកម្ម​សាហាវ​ដោយ​សម្លាប់​ក្មួយ​ៗ​នៅផ្ទះ​នោះ​ទាំងអស់​ រួមទាំង​ប្រពន្ធ​ពោះធំ​កូន​ក្នុង​ផ្ទៃ​និង​ម្ដាយក្មេក ដោយ​បាន​លើក​គ​ដាក់​លើ​គ្នា​រួច​ចាក់​សាំង​ដុត​កំទេច​ចោល​ដើម្បី​បំបាត់ភស្តុតាង​។

ក្រោយ​ពី​កើតហេតុ​វត្ថុ​តាង​ដែល​នៅ​សល់​គឺ​មាន​ប្រេងសាំង​ជិត​មួយ​ប៊ីដុង​ទៀត ដែល​បុរស​ជា​ប្ដី​បាន​ទិញ​យក​មក​ដើម្បី​ប្រព្រឹត្ត​នៅ​អំពើ​ឃាតកម្ម​ដែល​ពុំដែល​កើត​មាន​ទាល់តែ​សោះ​នៅ​ក្នុង​ឃុំ​មួយ​នេះ​។

លោក​មេឃុំ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​រួម​ទាំង​ក្មួយ ដែល​រត់​មក​ក្រៅ​ផ្ទះ​ក៏​ត្រូវ​បាន​បុរស​នេះ​តាម​សម្លាប់​កាប់​ទាំង​ពូជ​តែ​ម្ដង​សរុប​ទៅ​កើន​ដល់​១០​នាក់​ ។ ​ក្រោយ​ពី​សម្លាប់​មនុស្ស​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​ច្រើន​បែប​នេះ​ក៏​បាន​ជិះ​ម៉ូតូ​គេច​មក​ផ្ទះ​របស់​ខ្លួន​វិញ និង​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ដែរ តែ​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​តាម​ស្ទាក់​ចាប់​បាន​។

ដោយឡែក​មន្ត្រី​សាលាស្រុក​ស្ទឹង​ត្រង់​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ក្រោយ​ពី​មាន​ករណី​អំពើ​ឃាតកម្ម​ឃោរឃៅ​នេះ​រួច​មក ​កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បាន​ចុះ​ទៅ​ដល់​គោលដៅ ដើម្បី​ហ៊ុ​មព័ទ្ធ​ធ្វើការ​ត្រួតពិនិត្យ ដោយ​មាន​ទាំង​នគរបាល​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយនឹង​អង្គការ​CPU របស់​អូស្ត្រាលី​បាន​មក​ដល់​នៅ​ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់
ធ្វើការ​អង្កេត​លើ​ករណី​នេះ​ផង​ដែរ​។

ជនសង្ស័យជាប្តី​ឈ្មោះ សុ​បិ​ន្ត វិ​នា អាយុ​២១ ឆ្នាំ រស់នៅ​ភូមិ​គីឡូ​១០ ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម បាន​កាប់សម្លាប់ និង​ដុត ប្រពន្ធ ម្តាយក្មេក និង​ក្មួយ​ៗ​ដែលត្រូវជា​សាច់ថ្លៃ​សរុប​ស្លាប់​អស់​ចំនួន ៩ នាក់ រួមមាន​ៈ

១-​ឈ្មោះ ស៊ុន ស្រឿ​ន ភេទ​ស្រី អាយុ​៦៧ រស់នៅ​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ត្រូវជាម្តាយក្មេកជនសង្ស័យ ។
២-ឈ្មោះ ធា តាំង​លី ភេទ​ស្រី អាយុ​២០​ឆ្នាំ​ (មាន​ផ្ទៃពោះ​) ត្រូវជា​ប្រពន្ធ​របស់​ជន​សង្ស័យ រស់នៅ​ភូមិ​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។
៣-​ឈ្មោះ​  ស៊ី​ម វិសាល ភេទ​ស្រី អាយុ​១៤ រស់នៅ​ភូមិ​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

៤-ឈ្មោះ ផា បូ​តា ភេទ​ប្រុស អាយុ​១៣ឆ្នាំ រស់នៅ​ភូមិ​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។
៥-ឈ្មោះ ផា ស្រី​តាន ភេទ​ស្រី អាយុ​១១ឆ្នាំ រស់នៅ​ភូមិ​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។
៦-ឈ្មោះ ធា ថា​ក់ ភេទ​ប្រុស អាយុ​៧ឆ្នាំ រស់នៅ​ភូមិ​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

៧-​ឈ្មោះ​ផា សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។
៨-​ឈ្មោះ​ផា ស​ម្ភ​ស្ស ភេទ​ស្រី អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

៩​-ឈ្មោះ​ណាត នាង ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

សូមបញ្ជាក់ថា សរុប​ទាំង​កូន​ក្នុង​ផ្ទៃ​របស់ស្ត្រីជាប្រពន្ធជនសង្ស័យផងនោះ អ្នកស្លាប់មាន​​ចំនួន​១០​នាក់​។

បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ សុ​បិ​ន្ត វិ​នា ខាងលើ​ត្រូវ​បាន​នគរបាល​ស្នងការ​ខេត្ត​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។

ករណី​អំពើ​ហិង្សា​ខាងលើនេះ​ដែល​មាន​លក្ខណៈ​​ឃោរឃៅ​បែប​នេះ​នៅ​ក្នុង​ខេត្តកំពង់ចាម​មិន​ដែល​ធ្លាប់​​កើត​មានឡើង​​ទាល់តែ​សោះ​ ទើបតែ​មាន​មួយ​ករណី​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ