ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិប្រេងពិភពលោក៖ តម្លៃហក់ឡើងលើស ១០០​ដុល្លារវិញ ទោះបីអាមេរិក និងទីភ្នាក់ងារថាមពលអន្តរជាតិបញ្ចេញប្រេងបម្រុងរាប់រយលាន​ធុង

1 នាទី មុន

សង្គ្រាមអ៉ី​រ៉​ង់ ៖ តម្លៃ​ប្រេង​លើ​ពិភពលោក​ហក់​ឡើង​ខ្ពស់​យ៉ាង​លឿន​ជាមួយ​សង្គ្រាម​នៅ​អ៉ី​រ់ង់ ហើយ​ប្រជាជន​ពិភពលោក​កំពុង​ជ្រួលច្របល់​ ។ តម្លៃ​ប្រេង​កំពុង​តែ​បន្ត​ហក់​ឡើងជា​ថ្មី​ទៀត ​ក៏​ទោះបី​អា​មេ​រិ​ក​និង​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ប្រកាស​បញ្ចេញ​ប្រេង​ស្តុក​ដ៏​ច្រើន​ក្ដី ​។ នា​ថ្ងៃ​ទី​១២ ​មីនា​…

សង្គ្រាមអ៉ី​រ៉​ង់ ៖ តម្លៃ​ប្រេង​លើ​ពិភពលោក​ហក់​ឡើង​ខ្ពស់​យ៉ាង​លឿន​ជាមួយ​សង្គ្រាម​នៅ​អ៉ី​រ់ង់ ហើយ​ប្រជាជន​ពិភពលោក​កំពុង​ជ្រួលច្របល់​ ។ តម្លៃ​ប្រេង​កំពុង​តែ​បន្ត​ហក់​ឡើងជា​ថ្មី​ទៀត ​ក៏​ទោះបី​
អា​មេ​រិ​ក​និង​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ប្រកាស​បញ្ចេញ​ប្រេង​ស្តុក​ដ៏​ច្រើន​ក្ដី ​។

នា​ថ្ងៃ​ទី​១២ ​មីនា​ តម្លៃ​ប្រេង​ឆៅ​BRENT នៃ​សមុទ្រ​ខាងជើង បាន​ឡើងជា​ថ្មី​លើស​ពី​១០០​ដុល្លារ​វិញ​ក្នុង​១​ធុង ក៏​ទោះបី​អា​មេ​រិ​ក​ប្រកាស​បញ្ចេញ​ប្រេង​ស្តុក​យុទ្ធសាស្ត្រ​របស់​ខ្លួន ដល់​១៧២​ធុង ហើយ​ប្រទេស​ទាំង​៣២​ ជា​សមាជិក​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ប្រកាស​បញ្ចេញ​ប្រេង​ស្តុក​ដល់​៤០០​លាន​ធុង​ដល់ទី​ផ្សារ​ប្រេង​ក្ដី​ ។

ទីប្រឹក្សា​អគ្គបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍អ៉ី​រ៉​ង់​លោក​អា​លី​ហ្វា​ដា​វី​ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​ថា កង​ឆ្មាំ​បដិវត្តន៍​មិន​សុខចិត្ត​ចុះចាញ់​អា​មេ​រិ​ក​ និងអ៉ី​ស្រា​អែ​ល​ឡើយ​ ។ ពួក​សត្រូវ​គ្រោង​ពី​លទ្ធភាព ដែល​ពួក​គេ​លង់ខ្លួន​ក្នុង​សង្គ្រាម​ពង្រិច​ព​ង្រិ​ល​រយៈពេល​យូរ​មួយ ដែល​នឹង​បំផ្លាញ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ទាំងមូល​និង​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ ព្រមទាំង​បណ្ដាល​ឲ្យ​មានការ​រិច​រិល​ដល់​សមត្ថភាព​យោធា​ទាំងមូល​រហូត​ដល់​ត្រូវ​បំផ្លាញ​ទាំងស្រុង​ ។

មុន​នេះ ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​​និយាយ​ថា ការ​ឡើងថ្លៃ​ប្រេង​ខ្ពស់​បែប​នេះ​គ្រាន់​តែ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ តែ​នា​ថ្ងៃ​ទី​៩​ មីនា​ លោក​ប្រកាស​ថា នឹង​លុប​ចោល​ទណ្ឌកម្ម​មួយ​ចំនួន​លើ​ប្រេងកាត ដើម្បី​កាត់​បន្ថយ​តម្លៃ​ដែល​ឡើង​ខ្ពស់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ។ លោក​ថា​ យើង​នឹង​លុប​ចោល​ទណ្ឌកម្ម​ទាំងនេះ រហូត​ដល់​អ្វី​ៗ​បាន​ប្រសើរ​ឡើង​វិញ​ ។

លោក​មិន​បាន​បញ្ជាក់​ពី​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​ទាក់ទិន​នឹង​ការ​លុប​ចោល​ទណ្ឌកម្ម​នេះ​ទេ ​តែ​ពិត​ណាស់ ទណ្ឌកម្ម​ប្រេង​ និង​ឧស្ម័ន​ប្រឆាំង​រុ​ស្ស៊ី ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​សង្គ្រាម​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​បណ្ដា​ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​យក្ស រុ​ស្ស៊ី​កំពុង​រក​ចំណូល​បាន​ច្រើន​បំផុត​ពី​ការ​បញ្ចេញ​ប្រេង ​និង​ឧស្ម័ន​ដែល​មុន​នេះ​ជួប​ការ​បិទ​ខ្ទប់​ខ្លាំង​។

អ៉ីរ៉​ង់​គំរាម​វាយប្រហារ​ធនាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក
កងទ័ព​អ៉ី​រ់ង់​ថ្លែង​ នា​ថ្ងៃ​ទី​១១ ​មីនា​ ថា ពេល​នេះ ​ចង់​វាយប្រហារ​បណ្ដា​ធនាគារ​ និង​បណ្ដា​មជ្ឈ មណ្ឌល​ពា​ណិ​ជ្ច​កម្ម​អា​មេ​រិ​ក ក្នុង​តំបន់​ឈូង​សមុទ្រ ចំណែក​ទីភ្នាក់ងារ​ព័ត៌មានអ៉ី​រ៉​ង ​TASNIM រៀបរាប់​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​របស់​អា​មេ​រិ​ក​ជា​គោលដៅ​វាយប្រហារ​នា​ពេល​ខាង​មុខរប​ស់
អ៉ី​រ៉​ង់​។ ក្រុមហ៊ុន​យក្ស​ទាំងនោះ​ មាន​ដូច​ជា​ក្រុមហ៊ុន​AMAZON GOOGLE MICROSOFT IBM ORACLE ឬ NVIDIA៕ ប្រភព៖ fr.news.yahoo.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ