ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ហៅការវាយប្រហារលើអ៊ីរ៉ង់ថា “​ជិះសេះមើលផ្កា” ខណៈជនស៊ីវិល​រាប់ពាន់នាក់បន្តរងគ្រោះ

4 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យមានការភាន់ច្រឡំកាលពីថ្ងៃពុធ ដោយបានហៅប្រតិបត្តិការយោធានៅអ៊ីរ៉ង់ថាជា “សង្គ្រាម” ផង និងជាការ…

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យមានការភាន់ច្រឡំកាលពីថ្ងៃពុធ ដោយបានហៅប្រតិបត្តិការយោធានៅអ៊ីរ៉ង់ថាជា “សង្គ្រាម” ផង និងជាការ “​ជិះសេះមើលផ្កា” ​ផង។ នេះបើយោងតាមសារព័ត៌មាន Xinhua, BBC និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី១២ ខែមីនានេះ។

ទោះបីជាលោកប្រធានាធិបតីអាម៉េរិក បានអះអាងថា សង្គ្រាមនេះនឹងបញ្ចប់ក្នុងពេល “ឆាប់ៗ” ដោយសារគ្មានគោលដៅយោធាសម្រាប់វាយប្រហារទៀតក៏ដោយ ប៉ុន្តែមន្ត្រីអាម៉េរិក និងអ៊ីស្រាអែលបានបង្ហើបថា ពួកគេកំពុងត្រៀមលក្ខណៈវាយប្រហារយ៉ាងហោចណាស់ ២ សប្តាហ៍បន្ថែមទៀត ដោយមិនទាន់មានបទបញ្ជាឱ្យបញ្ឈប់នៅឡើយទេ។

​ការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែលដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៨ ខែកុម្ភៈ បានបណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់អ៊ីរ៉ង់ ដោយយោងតាមរបាយការណ៍ពីអង្គការសហប្រជាជាតិ ជនស៊ីវិលជាង ១,៣០០ នាក់បានបាត់បង់ជីវិត និងទីតាំងស៊ីវិលជិត ១ ម៉ឺនកន្លែងត្រូវបានបំផ្លាញ។ ខណៈដែលលោក ត្រាំ ទាមទារឱ្យអ៊ីរ៉ង់ “ចុះចាញ់ដោយគ្មានលក្ខខណ្ឌ” ស្ថានការណ៍ពិតប្រាកដនៅតែមានភាពមិនច្បាស់លាស់ ដោយសារសារនយោបាយរបស់លោកហាក់មានភាពផ្ទុយគ្នា រវាងការចង់បញ្ចប់ជម្លោះឆាប់រហ័ស និងការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវ “ជ័យជម្នះចុងក្រោយ”​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ