ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លួ.ច​រថយន្ត​មន្ត្រី​អង្គភាព​ប្រឆាំង​ពុក​រលួយ (ACU) គេចខ្លួន​ជាង​២​ម៉ោង

47 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​រថយន្ត​ម៉ាក BYD ស៊េរី 2025​មួយ​គ្រឿង​របស់​មន្ត្រី​អង្គភាព​ប្រឆាំង​ពុក​រលួយ (ACU) គេចខ្លួន​បាន​ប្រមាណ​ជាង​២​ម៉ោង​។ ជនសង្ស័យ​ឈ្មោះ អ៊ុ​ង…

រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​រថយន្ត​ម៉ាក BYD ស៊េរី 2025​មួយ​គ្រឿង​របស់​មន្ត្រី​អង្គភាព​ប្រឆាំង​ពុក​រលួយ (ACU) គេចខ្លួន​បាន​ប្រមាណ​ជាង​២​ម៉ោង​។

ជនសង្ស័យ​ឈ្មោះ អ៊ុ​ង ដា​រ៉ា​ឆៃ​កុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​ពុំ​ពិតប្រាកដ មាន​សារធាតុ​ញៀន​។

ចំណែក​ជន​រង​គ្រោះ ជា ម្ចាស់​រថយន្ត ឈ្មោះ ង៉ែត សា​រិ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មន្ត្រី​អង្គភាព​ប្រឆាំង​ពុក​រលួយ (ACU) ស្នាក់​នៅផ្ទះ លេខ​១២P ផ្លូវ​លេខ​២៧១​ស្ទួន ក្រុម​ទី​៣ ភូមិ​១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​នគរបាល​ខណ្ឌ​ទួ​ក​គោក​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នោះ​ត្រូវ​បាន​កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​២០​និង​៣០​នាទី​នៅ​ចំណុច​លើ​ដងផ្លូវ​លេខ​៣៨៥​ក្រុម​ទី​៤ ភូមិ​២ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ពី​បទ​លួច លួច​រថយន្ត​០១​គ្រឿង​ម៉ាក BYD ស៊េរី 2025 ពណ៌​ខ្មៅ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦​ជនសង្ស័យ​បាន​ចូល​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​របស់​ជន​រង​គ្រោះ​ខាងលើ​នៅ​ចំណុច​មុខ​ដី​ឡូត៍​លេខ​១៦ ផ្លូវ​លេខ​២៧១​ស្ទួន ក្រុម​ទី​៣ ភូមិ​១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​រួច​គេច ​។​ ភ្លាម​ៗ​កម្លាំង​នគរ​បាប​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​និង​នគរបាល​ប៉ុស្តិ៍​បឹង​សាឡា​ង​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​និង​ដកហូត​បាន​រថយន្ត​០១​គ្រឿង​ម៉ាក BYD ស៊េរី 2025 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ CH-1139 ជា​របស់​ជន​រង​គ្រោះ​រួច​បាន​ធ្វើការ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​តាម​ការ​ស្នើ​សុំ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌ ទួលគោក ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ