អាជ្ញាធរខេត្តព្រះសីហនុ បន្តឃាត់ខ្លួនជនបរទេស១៣នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Scam Online
ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ អនុវត្តន៍តាមបទបញ្ជារបស់លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ អនុវត្តន៍តាមបទបញ្ជារបស់លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ អនុវត្តន៍តាមបទបញ្ជារបស់លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណី Scam Online និងជនបរទេស ដែលស្នាក់នៅដែលខុសច្បាប់ នៅលើទីតាំងបឹងហ្គាឡូ គីម ឈី ស្ថិតនៅក្រុមទី១២ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
លទ្ធផល នៃប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស និងវត្ថុតាងមានដូចខាងក្រោម ៖
-ឃាត់ខ្លួនជនបរទេសចំនួន ១៣នាក់
-កុំព្យូទរចំនួន ០៨គ្រឿង ។
បច្ចុប្បន្នជនបរទេស និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធី ។
សូមជម្រាបថា «ឃាត់ខ្លួនជនបរទេស៧៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Scam Online នៅខេត្តព្រះសីហនុ» កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ អនុវត្តន៍តាមបទបញ្ជារបស់លោក ម៉ាងស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណី Scam Online និងនិងជនបរទេស ដែលស្នាក់នៅដែលខុសច្បាប់ នៅលើទីតាំងបុរីស៊ីឡុងប៊េ ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។
លទ្ធផល នៃប្រតិបត្តិការខាងលើនេះ គឺបានឃាត់ខ្លួនមនុស្ស និងវត្ថុតាងដូចខាងក្រោម ៖
១. ឃាត់ខ្លួនជនបរទេស ចំនួន៧៧នាក់
២. កុំព្យូទ័រ ៧៧គ្រឿង និងទូរសព្ទមួយចំនួនទៀត ។
បច្ចុប្បន្នជនបរទេស និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធី ។
នេះគឺជាសកម្មភាពដ៏សំខាន់មួយរបស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ជាពិសេសទៅលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Scam Online) និងការគ្រប់គ្រងជនបរទេស ដែលស្នាក់នៅខុសច្បាប់ ដែលស្របទៅនឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល។ ការចុះប្រតិបត្តិការ ដែលទទួលបានលទ្ធផលជាក់ស្តែងបែបនេះ គឺជាសារមួយយ៉ាងច្បាស់ដល់ក្រុមជនល្មើសថា សមត្ថកិច្ចកម្ពុជា មិនអត់ឱនចំពោះសកម្មភាពខុសច្បាប់ទាំងនេះឡើយ ៕








ចែករំលែកព័តមាននេះ