ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​ប្រេង ៖ បង់​ក្លា​ដែ​ស​ដាក់​ពង្រាយ​ទាហាន​-​ប៉ូលិស​តាម​ឃ្លាំង និង​ស្ថានីយប្រេងឥន្ធនៈ ក្រោយ​កើត​ហិ.ង្សា​រហូត​មាន​អ្នក​ស្លា.ប់

4 ម៉ោង មុន

ប្រទេស​បង់​ក្លា​ដែ​ស ៖ ការ​កើនឡើង​តម្លៃ​ប្រេង​ដែល​បណ្តាល​មក​ពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​បាន​បង្ក​ឱ្យ​មាន​ភាព​ចលាចល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស បង្កើត​ទៅ​ជា​ការ​ខឹងសម្បារ និង​ឈាន​ដល់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នៅ​តាម​បណ្តា​ស្ថានីយប្រេងឥន្ធនៈ រហូត​ដល់​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ទៀត​ផង​។ នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ដែល​នាំ​ចូល​ប្រេង​ឆៅ និង​ប្រេងសាំង ៩៥% បច្ចុប្បន្ន​កំពុង​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំងក្លា​បំផុត…

ប្រទេស​បង់​ក្លា​ដែ​ស ៖ ការ​កើនឡើង​តម្លៃ​ប្រេង​ដែល​បណ្តាល​មក​ពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​បាន​បង្ក​ឱ្យ​មាន​ភាព​ចលាចល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស បង្កើត​ទៅ​ជា​ការ​ខឹងសម្បារ និង​ឈាន​ដល់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នៅ​តាម​បណ្តា​ស្ថានីយប្រេងឥន្ធនៈ រហូត​ដល់​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ទៀត​ផង​។

នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ដែល​នាំ​ចូល​ប្រេង​ឆៅ និង​ប្រេងសាំង ៩៥% បច្ចុប្បន្ន​កំពុង​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំងក្លា​បំផុត ដោយ​ទាហាន​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ឃ្លាំង​ស្តុក​ប្រេង​សំខាន់​ៗ ខណៈ​ប៉ូលិស​កំពុង​ល្បាត​នៅ​ក្នុង និង​ជុំវិញ​ស្ថានីយប្រេងឥន្ធនៈ​នានា​។

បុគ្គលិក​ស្ថានីយ៍​ប្រេងឥន្ធនៈ​ម្នាក់ បាន​ប្រាប់ AFP ដោយ​រៀបរាប់​អំពី​អំពើ​ហិង្សា​មួយ​កើតឡើង​នៅ​ថ្ងៃ​ទី​៨ ខែមីនា ថា «​យើង​មិន​ទាន់​ទទួល​បានការ​ផ្គត់ផ្គង់​ពី​ឃ្លាំង​ប្រេងឥន្ធនៈ​នៅឡើយ​ទេ ប៉ុន្តែ​អ្នកបើកបរ​ម៉ូតូ​មួយ​ចំនួន​មិន​ស្តាប់ ហើយ​បាន​វាយ​បំផ្លាញ​ស្ថានីយ៍​តែ​ម្តង​។​លុះ​នៅ​ថ្ងៃ​ទី​១០ ខែមីនា ស្ថានីយ៍​ដដែល​នោះ ដែល​ស្ថានីយ៍​ចំណាស់​ជាងគេ​មួយ​ក្នុង​រដ្ឋធានី​ដា​កា (Dhaka) បាន​ព្យួរ​បដា​សុំ​ទោស ព្រោះ​អស់​ប្រេងឥន្ធនៈ​លក់​ឱ្យ​អតិថិជន​។

ប្រទេស​អាស៊ី​ខាងត្បូង​ដែល​មាន​ប្រជាជន ១៧០ លាន​នាក់​មួយ​នេះ បាន​ចាប់ផ្តើម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ តាម​រយៈ​វិធានការ​ជា​ច្រើន រួម​ទាំង​លុប​ចោលការ​តាំងពិព័រណ៍​ភ្លើង​អបអរសាទរ ដោយសារ​តែ​កង្វះ​ថាមពល​។

រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​កើតឡើង បន្ទាប់​ពី​បុរស​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​យប់​ថ្ងៃ​ទី​៧ ខែមីនា នៅ​ក្នុងស្រុក Jhenaidah ភាគ​ខាងត្បូង​ប្រទេស​បង់​ក្លា​ដែ​ស បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយនឹង​បុគ្គលិក​រឿង​ចាក់​សាំង​។ ក្រោយមក ប៉ូលិស​បាន​អះអាង​ថា បន្ទាប់​ពី​ការ​ស្លាប់​របស់​បុរស​វ័យ​២៥​ឆ្នាំ​រូប​នេះ ហ្វូង​មនុស្ស​ដែល​មាន​កំហឹង​បាន​ដុត​ឡានក្រុង​ចំនួន ៣ គ្រឿង និង​វាយ​បំផ្លាញ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កន្លែង​ផង​ដែរ​។

រហូត​ដល់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ គេ​នៅ​តែ​សង្កេត​ឃើញ​យានយន្ត​ជា​ច្រើន​តម្រង់​ជួរ​ចាំ​ចាក់​សាំង​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​នានា ជា​ពិសេស​យានយន្ត​តម្រង់​ជួរ​ចាំ​លាតសន្ធឹង​ប្រវែង ១,៥ គីឡូម៉ែត្រ​ឆ្លងកាត់​កណ្តាល​ទីក្រុង​ដា​កា​៕ ប្រភព ៖ AFP និង The Star

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ