ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកមើលភ្លាម! បើមានទម្លាប់ទាំង ៦ នេះ បញ្ជាក់ថាអ្នកមានបញ្ញាលើសគេ!

5 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលនិយាយពីមនុស្សឆ្លាត យើងតែងតែនឹកឃើញដល់រូបភាពមនុស្សដែលហ្មត់ចត់ និងមានរបៀបរៀបរយខ្ពស់ ប៉ុន្តែតាមពិតទៅ ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា មនុស្សដែលមានកម្រិតបញ្ញាខ្ពស់ជារឿយៗមានទម្លាប់ប្លែកៗដែលមនុស្សទូទៅមើលទៅហាក់ដូចជាមិនធម្មតា។ ទម្លាប់ដំបូងគេគឺការចូលចិត្តចូលគេងយប់ជ្រៅ និងភ្ញាក់យឺត…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលនិយាយពីមនុស្សឆ្លាត យើងតែងតែនឹកឃើញដល់រូបភាពមនុស្សដែលហ្មត់ចត់ និងមានរបៀបរៀបរយខ្ពស់ ប៉ុន្តែតាមពិតទៅ ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា មនុស្សដែលមានកម្រិតបញ្ញាខ្ពស់ជារឿយៗមានទម្លាប់ប្លែកៗដែលមនុស្សទូទៅមើលទៅហាក់ដូចជាមិនធម្មតា។

ទម្លាប់ដំបូងគេគឺការចូលចិត្តចូលគេងយប់ជ្រៅ និងភ្ញាក់យឺត ដែលការសិក្សាបង្ហាញថាអ្នកមាន IQ ខ្ពស់ច្រើនតែមានថាមពលខួរក្បាលខ្លាំង និងមានសមាធិខ្ពស់នៅពេលយប់ស្ងាត់។ បន្ថែមពីនេះ ការចូលចិត្តនិយាយម្នាក់ឯងក៏មិនមែនជាសញ្ញានៃភាពមិនប្រក្រតីនោះដែរ ប៉ុន្តែវាគឺជាវិធីសាស្ត្រមួយក្នុងការរៀបចំលំហូរគំនិតឱ្យមានសណ្ដាប់ធ្នាប់ និងជួយឱ្យការដោះស្រាយបញ្ហាស្មុគស្មាញកាន់តែមានប្រសិទ្ធភាព។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀត មនុស្សឆ្លាតច្រើនតែរស់នៅក្នុងបរិយាកាសដែលមើលទៅរញ៉េរញ៉ៃ ដូចជាតុធ្វើការមិនមានរបៀបជាដើម ព្រោះភាពមិនរៀបរយនេះអាចជួយជម្រុញគំនិតច្នៃប្រឌិត និងការបង្កើតអ្វីដែលថ្មីប្លែក។ ជាមួយគ្នានេះ ពួកគេក៏មានទំនោរជាមនុស្សដែលគិតច្រើន ​ដោយសារសមត្ថភាពខួរក្បាលក្នុងការវិភាគទិន្នន័យ និងមើលឃើញលទ្ធភាពផ្សេងៗដែលស្មុគស្មាញជាងមនុស្សទូទៅ។ ក្រៅពីនេះ ការប្រើប្រាស់ពាក្យសម្តីចំអកឡកឡាយ ឬការមានចំណូលចិត្តលើរឿងកំប្លែងបែបឌឺដង ក៏ជាសញ្ញានៃភាពវៃឆ្លាតក្នុងការយល់ដឹងពីបរិបទសង្គមដ៏ស៊ីជម្រៅផងដែរ។

ទោះបីជាទម្លាប់ទាំងនេះមើលទៅប្លែកបន្តិចមែន ប៉ុន្តែវាគឺជាផ្នែកមួយនៃដំណើរការគិតដ៏អស្ចារ្យដែលវិទ្យាសាស្ត្របានរកឃើញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ