ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឥទ្ធិពលព្យុះ “នូរី”៖ ​បណ្តាខេត្តមួយចំនួន អាចមានភ្លៀង និងខ្យល់កន្ត្រាក់​ ១០%​ ទៅ ១៥%​ចាប់ពីថ្ងៃទី១២ ដល់​ ១៤ ខែមីនា

3 ម៉ោង មុន

(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ​កម្ពុជានឹងរងឥទ្ធិពលពីព្យុះ​ឈ្មោះថា “នូរី”…

(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ​កម្ពុជានឹងរងឥទ្ធិពលពីព្យុះ​ឈ្មោះថា “នូរី” (Nuri) ដែលកំពុងធ្វើដំណើរនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ឥទ្ធិពលនេះនឹងបង្កឱ្យមានការប្រែប្រួលអាកាសធាតុគួរឱ្យកត់សម្គាល់នៅតាមតំបន់មួយចំនួនក្នុងប្រទេស។

ផ្អែកតាមការព្យាករ​ ព្យុះនេះនឹងនាំមកនូវខ្យល់មូសុងបក់បោកខ្លាំង ដែលអាចបណ្ដាលឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីចន្លោះពី ១០% ទៅ ១៥% ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួនដូចជា បាត់ដំបង ពោធិ៍សាត់ តាកែវ កំពង់ស្ពឺ ប៉ៃលិន និងតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត និងកែប។

ទន្ទឹមនឹងស្ថានភាពមេឃមានភ្លៀងធ្លាក់ក្នុងតំបន់ខ្លះ សីតុណ្ហភាពទូទៅក្នុងប្រទេសនៅតែមានកម្រិតខ្ពស់ ដោយតំបន់វាលទំនាបអាចឡើងកម្ដៅដល់ ៣៦អង្សាសេ។ ចំពោះស្ថានភាពរលកសមុទ្រវិញ ត្រូវបានរំពឹងថានឹងមានកម្ពស់មធ្យមពី ០,៥០ ម៉ែត្រ ទៅ ១,០០ ម៉ែត្រ។

អាស្រ័យហេតុនេះ ​ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ និង​ប្រជានេសាទ គួរបង្កើនការប្រុងប្រយ័ត្ន​ចំពោះបាតុភូតធម្មជាតិដែលនឹងកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ