“ការទូតបាល់ទាត់”៖ លោក ត្រាំ បើកភ្លើងខៀវឱ្យក្រុមអ៊ីរ៉ង់ចូលរួម World Cup 2026 ទោះមានជម្លោះសង្គ្រាម
ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino បានបង្ហើបឱ្យដឹងកាលពីថ្ងៃអង្គារថា លោកប្រធានាធិបតី ដូណាល់ ត្រាំ…
ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino បានបង្ហើបឱ្យដឹងកាលពីថ្ងៃអង្គារថា លោកប្រធានាធិបតី ដូណាល់ ត្រាំ…
ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino បានបង្ហើបឱ្យដឹងកាលពីថ្ងៃអង្គារថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ជំហរស្វាគមន៍ចំពោះវត្តមានរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ក្នុងការមកប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក (World Cup 2026) ដែលនឹងរៀបចំឡើងនៅសហរដ្ឋអាម៉េរិក កាណាដា និងម៉ិកស៊ិក នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Xinhua, Aljazeera និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី១១ ខែមីនានេះ។
លោកប្រធាន FIFA បានគូសបញ្ជាក់ថា បើទោះបីជាស្ថានភាពនយោបាយ និងយោធារវាងប្រទេសទាំងពីរកំពុងមានភាពតានតឹងខ្លាំងក៏ដោយ ប៉ុន្តែលោក ត្រាំ បានរំលឹកថា កីឡាគឺជាព្រឹត្តិការណ៍ដែលជួយឱ្យមនុស្សរួបរួមគ្នា ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ។
ការចូលរួមរបស់អ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍ World Cup លើកនេះ បានក្លាយជាមន្ទិលសង្ស័យយ៉ាងខ្លាំង បន្ទាប់ពីការផ្ទុះជម្លោះយោធារវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានឈានដល់កម្រិតសង្គ្រាម។ ក្រុមជម្រើសជាតិអ៊ីរ៉ង់ដែលស្ថិតក្នុងពូល G រួមជាមួយបែលហ្ស៊ិក នូវែលសេឡង់ និងអេស៊ីប គ្រោងនឹងត្រូវប្រកួតទាំង ៣ ប្រកួតក្នុងទឹកដីសហរដ្ឋអាម៉េរិក ដែលនេះជាហេតុធ្វើឱ្យសហព័ន្ធបាល់ទាត់អ៊ីរ៉ង់បង្ហាញការបារម្ភពីសុវត្ថិភាព និងការផ្ដល់ទិដ្ឋាការ។ ទោះជាយ៉ាងណា ការប្រកាសរបស់លោក ត្រាំ មុនពេលព្រឹត្តិការណ៍ចាប់ផ្ដើមក្នុងរយៈពេល ៩៣ ថ្ងៃទៀតនេះ បានផ្ដល់ក្ដីសង្ឃឹមថ្មីដល់វិស័យកីឡា ខណៈដែលពិភពលោកកំពុងតាមដានមើលថាតើ “ការទូតបាល់ទាត់” អាចជួយសម្រាលកម្ដៅសង្គ្រាមបានកម្រិតណា៕
ចែករំលែកព័តមាននេះ