ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់ជិះម៉ូតូគេច១ក្រុមដេញវា.យ ដួ.ល​របួ.ស​ធ្ងន់ ត្រូវជនឆ្លៀតឱកាសលួ.ចយកទូរស័ព្ទ និងលុយបាត់អស់

41 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​គេច​ក្មេង​ស្ទាវ​ដេញ​វា​យ ក៍​ជ្រុល​​ហោះ​ឡើង​ទួល​ស្ពាន​ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​រង​របួសធ្ងន់​ ហើយក៍​មាន​ជន​ឆ្លៀតឱកាស លួច​យក​ទូរស័ព្ទ​និង​លុយ​មួយ​ចំនួនអស់​​ថែម​ទៀត ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២…

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​គេច​ក្មេង​ស្ទាវ​ដេញ​វា​យ ក៍​ជ្រុល​​ហោះ​ឡើង​ទួល​ស្ពាន​ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​រង​របួសធ្ងន់​ ហើយក៍​មាន​ជន​ឆ្លៀតឱកាស លួច​យក​ទូរស័ព្ទ​និង​លុយ​មួយ​ចំនួនអស់​​ថែម​ទៀត ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ​មីនា​ ឆ្នាំ​២០២៦ តាម​បណ្ដោយ​ផ្លូវលំ ម្តុំ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​យុវជន​រង​គ្រោះ​ខាងលើ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២ ចេញពី​ក្លឹ​ប​កម្សាន្តមួយកន្លែង នៅ​ម្តុំ​ខណ្ឌដូនពេញ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​នៅ​ម្តុំ​ព្រៃ​ស ខ​ណៈកំពុង​តែ​ជិះ​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៍​ស្រាប់តែ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នីគ្នា​ជិត​១០​នាក់ ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ធន់​ធំ និង​ហុងដា​ឌ្រី​ម បាន​ជិះ​ដេញ​តាម​វាយ​រូបគេ​តាម​ផ្លូវ​រហូត​មក ​ធ្វើឱ្យ​​រូបគេ​ភ័យ​ស្លន់ស្លោ ក៍​ជិះ​មក​ម្តុំ​ទួល​ពង្រ ហើយក៍​ជ្រុល​ហោះ​ឡើង​ទួល​ស្ពានថ្ម​មួយ​កន្លែង បណ្តាល​អោយ​ដួល​ម៉ូតូ​អូស​ជា​ច្រើន​ម៉ែត្រ រង​ការ​ខូចខាត និង​ធ្វើ​រូបគេ​ង​របួស​មួយ​ចំហៀង​ខ្លួន​ខាងស្តាំ ។ ពេល​នោះ​ក៍​ស្រាប់តែ​មាន​ក្រុម​ជន​ឆ្លៀតឱកាស បាន​មក​ធ្វើ​សកម្មភាព​លួច​យក​ទូរ​សព្ទ​ម៉ាក iphone 7 និង​លុយ​ចំនួន​​ជាង១លានរៀល គេច​ចេញ​ទៅ​បាត់​អស់​តែ​ម្ដង​ ។

​ក្រោយ​​កើតហេតុ​ មាន​ប្រជា​ពលរដ្ឋ​បាន​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយក៍​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តាម​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ