ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​៖​ បើ​ថៃ​សម្រេច​ដកខ្លួន​ចេញ​MOU 2001 កម្ពុជា​នឹង​បន្ត​ស្វែងរក​យន្តការ​ដោះស្រាយ​ដោយ​សន្តិវិធី និង​ផ្អែក​តាម​ច្បាប់​ផ្សេង​ទៀត

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ប្រមុខ​ការទូត​កម្ពុជា​បាន​បញ្ជាក់​ថា ​កម្ពុជា​នឹង​បន្ត​ស្វែងរក​យន្តការ​ដោះស្រាយ​ដោយ​សន្តិវិធី និង​ផ្អែក​តាម​ច្បាប់​ផ្សេង​ទៀត បើ​ថៃ​សម្រេច​ដកខ្លួន​ពី MOU2001​ ។ ការ​បញ្ជាក់​របស់​ឯកឧត្តម ប្រាក់…

រាជធានី​ភ្នំពេញ​ ៖ ​ប្រមុខ​ការទូត​កម្ពុជា​បាន​បញ្ជាក់​ថា ​កម្ពុជា​នឹង​បន្ត​ស្វែងរក​យន្តការ​ដោះស្រាយ​ដោយ​សន្តិវិធី និង​ផ្អែក​តាម​ច្បាប់​ផ្សេង​ទៀត បើ​ថៃ​សម្រេច​ដកខ្លួន​ពី MOU2001​ ។ ការ​បញ្ជាក់​របស់​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៦​ ក្នុង​កិច្ច​សម្ភាសន៍​ពិសេស ​ជាមួយ​ទូរ​រ​ទស្សន៍​ជាតិ​កម្ពុជា​(​ទ​ទក​)​ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម ប្រាក់ សុ​ខុន ក៏​បាន​គូស​បញ្ចា​ក់​ដែរ​ថា ការ​ដែល​ថៃ​សម្រេច​បោះបង់​ចោល MOU2001 គឺ​ស្មើនឹង​ថៃ​បោះបង់​ចោល​យន្តការ​ទ្វេ ភាគី​ពាក់ព័ន្ធ​នឹង​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ អស់​រយៈពេល​ប្រមាណ​២៥​ឆ្នាំ​មកនេះ ​។

ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា​៖ «កម្ពុជា​នៅ​តែ​គោរព​ និង​អនុវត្ត​ខ្លឹមសារ ​និង​ស្មារតី​MOU 2001 ប៉ុន្តែ​ក្នុង​ករណី​គណៈរដ្ឋមន្ត្រី​របស់​ព្រះរាជាណាចក្រ​ថៃ នូវ​ការ​អនុម័ត​សម្រេច​ដកខ្លួន​ចេញ ពី​MOU 2001​នេះ វា​មាន​ន័យ​ថា​ការ​បោះបង់​ចោល​អនុស្សា​រណៈ 2001​នេះ ពី​សំណាក់​ថៃ​នេះ​មាន​ន័យ​ថា​ស្មើ​ថៃ​បោះបង់​ចោល​នូវយន្តការ ឬ​ក៏​កិច្ចព្រមព្រៀង​ដែល​យើង​ធ្វើ​ជាមួយ​គ្នា សម្រាប់​ដោះស្រាយ​វិវាទ​នៅ​តំបន់​ត្រួត​ស៊ី​ណា​គ្នា​នៅ​ខ្ពង់រាប​បាតសមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ ដែល​យើង​បាន​ប្រើប្រាស់​ក្នុង រយៈពេល​២៥​ឆ្នាំ​មក​ហើយ»​។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា​៖ ក្នុង​ករណី​អស់​យន្តការ ឬ​ក៏​ហៅ​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​នេះ កម្ពុជា​នឹង​បន្ត​ខិតខំ​ប្រឹង ប្រែង​ស្វះ​ស្វែងរក​នូវ​ច្រក​ទាំងឡាយ​ណា ដែល​ជា​ច្រក​ដោះស្រាយ​ដោយ​សន្តិវិធី និង​ផ្អែក​លើ​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ