ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្ព័ន្ធភាពប្រេះឆា! លោក ត្រាំ វាយប្រហារមេដឹកនាំអឺរ៉ុបចំៗ និងគំរាមដកទ័ពចេញពីអាល្លឺម៉ង់ ជុំវិញជម្លោះសង្គ្រាមអ៊ីរ៉ង់

14 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងអឺរ៉ុបបានធ្លាក់ចុះដល់កម្រិតស្ទើរស្មើសូន្យជាថ្មី បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបើកការរិះគន់យ៉ាងចាស់ដៃទៅលើមេដឹកនាំសំខាន់ៗរបស់អឺរ៉ុប ពាក់ព័ន្ធនឹងការមិនពេញចិត្តលើប្រតិបត្តិការយោធានៅអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters…

ទីក្រុងវ៉ាស៊ីនតោន៖ ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងអឺរ៉ុបបានធ្លាក់ចុះដល់កម្រិតស្ទើរស្មើសូន្យជាថ្មី បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបើកការរិះគន់យ៉ាងចាស់ដៃទៅលើមេដឹកនាំសំខាន់ៗរបស់អឺរ៉ុប ពាក់ព័ន្ធនឹងការមិនពេញចិត្តលើប្រតិបត្តិការយោធានៅអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១ ខែឧសភានេះ។

លោក ត្រាំ បានវាយប្រហារអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ថាជាមេដឹកនាំដែលគ្មានប្រសិទ្ធភាពទាំងស្រុង ក្រោយលោក Merz បានរិះគន់សង្គ្រាមនៅអ៊ីរ៉ង់ ហើយលោកថែមទាំងបានគំរាមកាត់បន្ថយកងទ័ពអាមេរិកជាង ៣៦,០០០ នាក់ ដែលកំពុងឈរជើងនៅប្រទេសអាល្លឺម៉ង់ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏រងការប្រមាថមើលងាយផ្ទាល់ខ្លួនពីលោក ត្រាំ ថា ​”មិនមែនជាមេដឹកនាំដែលខ្លាំងពូកែ ម៉ឺងម៉ាត់ ឬមានបុគ្គលិកលក្ខណៈអង់អាចដូចលោក Winston Churchill ដែលជាអតីតវីរជន និងជានាយករដ្ឋមន្ត្រីដ៏ល្បីល្បាញបំផុតរបស់អង់គ្លេសក្នុងសម័យសង្គ្រាមលោកលើកទី២ នោះទេ ហើយរួមជាមួយការគំរាមដាក់ពន្ធខ្ពស់លើទំនិញនាំចូលពីចក្រភពអង់គ្លេស។

ស្ថានភាពកាន់តែគួរឱ្យព្រួយបារម្ភសម្រាប់អឺរ៉ុប ខណៈដែលក្រសួងការពារជាតិអាមេរិកបានបង្ហើបពីលទ្ធភាពនៃការដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តណាតូ (NATO) ណាដែលមិនផ្តល់ការគាំទ្រដល់អាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់។ វិធានការទាំងនោះអាចរួមមានការផ្អាកសមាជិកភាពរបស់ប្រទេសអេស្ប៉ាញ និងការពិនិត្យឡើងវិញលើការទទួលស្គាល់កោះ Falkland ជារបស់ចក្រភពអង់គ្លេស។ អ្នកការទូតអឺរ៉ុបបានលើកឡើងថា ទោះបីជាមានមេដឹកនាំខ្លះព្យាយាមប្រើវិធីបញ្ជោរដើម្បីផ្គាប់ចិត្តលោក ត្រាំ ក៏ដោយ ក៏នៅតែមិនអាចជៀសផុតពីការជេរប្រមាថបានដែរ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកបក្សសាធារណរដ្ឋមួយចំនួនបានរិះគន់ទង្វើរបស់លោក ត្រាំ ថាជាការធ្វើឱ្យខូចផលប្រយោជន៍អាម៉េរិកខ្លួនឯង ព្រោះមូលដ្ឋានទ័ពអាកាសនៅអាល្លឺម៉ង់គឺជាច្រកយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់សហរដ្ឋអាម៉េរិក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ