សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ខ្ទឹមសមិនត្រឹមតែជាគ្រឿងទេសបង្កើនរសជាតិម្ហូបប៉ុណ្ណោះទេ ប៉ុន្តែការញ៉ាំខ្ទឹមសឆៅត្រូវបានអ្នកជំនាញចាត់ទុកថាជាវិធីរក្សាសារធាតុចិញ្ចឹមបានល្អបំផុត ជាពិសេសសារធាតុដែលផ្ដល់អត្ថប្រយោជន៍សុខភាពយ៉ាងសន្ធឹកសន្ធាប់។
ការបន្ថែមខ្ទឹមសឆៅក្នុងរបបអាហារប្រចាំថ្ងៃក្នុងបរិមាណសមស្រប នឹងជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ ប្រឆាំងនឹងវីរុសផ្ដាសាយ និងបាក់តេរីផ្សេងៗយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសុខភាពបេះដូង តាមរយៈការជួយបញ្ចុះសម្ពាធឈាម និងតុល្យភាពជាតិស្ករសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ អ្វីដែលកាន់តែពិសេស ខ្ទឹមសមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយការពារកោសិកាខួរក្បាលពីការខូចខាត កាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់ និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានយ៉ាងរលូន។
បើអ្នកមិនទម្លាប់ញ៉ាំឆៅដោយសារក្លិនឆួលខ្លាំង អ្នកអាចហាន់វាជាចំណិតតូចៗលាយជាមួយទឹកឃ្មុំ ឬបន្ថែមក្នុងទឹកជ្រលក់ ដើម្បីទទួលបានសុខភាពល្អជារៀងរាល់ថ្ងៃ៕
ចែករំលែកព័តមាននេះ