សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីមួយពីសាលាវេជ្ជសាស្ត្រ Keck នៃសកលវិទ្យាល័យ California បានរកឃើញថា ការទទួលទានអាហារដែលឆ្លងកាត់ការកែច្នៃខ្លាំងកាន់តែច្រើន នឹងធ្វើឱ្យហានិភ័យនៃជំងឺ “បុរេទឹកនោមផ្អែម”កើនឡើងយ៉ាងគំហុកដល់ទៅ ៦៤% ចំពោះមនុស្សវ័យក្មេង។
អាហារទាំងនោះរួមមាន ភេសជ្ជៈផ្អែម នំបុ័ងផលិតក្នុងរោងចក្រ អាហារសម្រន់កញ្ចប់ សាច់ក្រក សាច់បន្ទះ ធញ្ញជាតិអាហារពេលព្រឹក និងយ៉ាអួរមានរសជាតិជាដើម។ មូលហេតុចម្បងគឺដោយសារអាហារប្រភេទនេះសម្បូរទៅដោយជាតិស្ករ អំបិល ខ្លាញ់ឆ្អែត និងសារធាតុបន្ថែមពណ៌ក្លិន ដែលធ្វើឱ្យរំខានដល់ដំណើរការគ្រប់គ្រងជាតិស្ករក្នុងឈាម និងបង្កើនលទ្ធភាពនៃការកើតជំងឺមហារីកពោះវៀនធំផងដែរ។
ដើម្បីការពារសុខភាព អ្នកជំនាញណែនាំឱ្យកាត់បន្ថយការញ៉ាំអាហារកែច្នៃទាំងនេះ ហើយងាកមកទទួលទានអាហារស្រស់ធម្មជាតិដែលចម្អិនដោយផ្ទាល់ដៃវិញ ទើបជាជម្រើសដ៏ល្អបំផុតសម្រាប់អនាគត៕
ចែករំលែកព័តមាននេះ