សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតសម្រាប់កុមារដែលកំពុងលូតលាស់ ប៉ុន្តែជម្រើស «ងាយៗ និងរហ័ស» របស់មាតាបិតាមួយចំនួន បែរជាក្លាយជាអាវុធមុខពីរដែលបំផ្លាញសុខភាព និងបង្អាក់កម្ពស់កូនទៅវិញ។
បើតាមការព្រមានពីគ្រូពេទ្យជំនាញកុមារ អាហារពេលព្រឹក ៣ ប្រភេទដែលគួរជៀសវាងរួមមាន៖ អាហារបំពង ឬអាំងខ្លោចដែលសម្បូរខ្លាញ់មិនល្អធ្វើឱ្យពិបាករំលាយ អាហារសម្បូរស្ករនិងម្សៅកែច្នៃ (ដូចជានំបុ័ងផ្អែម ទឹកដោះគោមានជាតិស្ករ) ដែលនាំឱ្យលើសទម្ងន់និងប៉ះពាល់ដល់ឆ្អឹង និងអាហារកកកញ្ចប់ដែលសម្បូរជាតិប្រៃនិងសារធាតុរក្សាទុកបានយូរ។ របបអាហារទាំងនេះធ្វើឱ្យកូនឆាប់ឆ្អែតតែខ្វះសារធាតុចិញ្ចឹមចាំបាច់ដូចជា ប្រូតេអ៊ីន និងវីតាមីន។
ដើម្បីឱ្យកូនមានកម្ពស់តាមស្តង់ដានិងខួរក្បាលឆ្លាតវៃ អាហារពេលព្រឹកគួរតែមានតុល្យភាពរវាងជាតិម្សៅ (បាយ ឬនំបុ័ងធម្មតា) សាច់ ស៊ុត និងបន្លែផ្លែឈើស្រស់ ជាជាងការពឹងផ្អែកលើអាហារកែច្នៃពីរោងចក្រ៕
ចែករំលែកព័តមាននេះ