ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​​​ច្រាន​ចោល​សំណើ​ចុង​ក្រោយ​​របស់​អ៊ីរ៉ង់​ព្រោះ​ជា​លក្ខ​ខណ្ឌ​ដែល​លោក​មិន​យល់​ព្រម​ជា​ដាច់​ខាត

4 ម៉ោង មុន

ទីក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​កាល​ពី​យប់​មិញ​ថ្លែង​ថា​លោក​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​នឹង​សំណើ​ថ្មី​ចុង​ក្រោយ​បង្អស់​ដែល​ទើប​តែ​ផ្ញើ​ជូន​លោក​ដើម្បី​ពិនិត្យ​មើល​។ លោក​ព្រមាន​ថា​នឹង​ «វាយ​កម្ទេច​ពួក​គេ​ឱ្យ​វិនាស​សាប​សូន្យ​» ប្រសិន​បើ​ពួក​គេ​មិន​ព្រម​ចរ​ចា​គ្នា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ទេ​នោះ​។ លោក​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​នៅ​ខណៈ​នេះ លោក​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ពួក​គេ​ស្នើ​មក​យើ​ងទេ​។​ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​សារ​ព័ត៌​មាន​របស់​រដ្ឋ​អ៊ីរ៉ង់​រាយ​ការណ៍​ថា​រដ្ឋា​ភិបាល​របស់​ខ្លួន​បាន​បញ្ជូន​សំណុំ​ឯក​សារ​ទៅ​ប្រទេស​ប៉ាគីស្ថាន​ក្នុង​នាម​ជា​អន្តរ​ការី​តាំង​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។ ​ចំពោះ​សំណួរ​ថា​តើ​មូល​ហេតុ​អ្វី​បាន​ជា​លោក​មិន​ពេញ​ចិត្ត​នឹង​សំណើ​លើក​ចុង​ក្រោយ​បំផុត​នេះ​? លោក​ត្រាំ​ឆ្លើយ​តប​ថា​ពួក​គេ​ទាម​ទារ​លក្ខ​ខណ្ឌ​ដែល​លោក​មិន​អាច​យល់​ព្រម​ជា​ដាច់​ខាត​។…

ទីក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​កាល​ពី​យប់​មិញ​ថ្លែង​ថា​លោក​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​នឹង​សំណើ​ថ្មី​ចុង​ក្រោយ​បង្អស់​ដែល​ទើប​តែ​ផ្ញើ​ជូន​លោក​ដើម្បី​ពិនិត្យ​មើល​។ លោក​ព្រមាន​ថា​នឹង​ «វាយ​កម្ទេច​ពួក​គេ​ឱ្យ​វិនាស​សាប​សូន្យ​» ប្រសិន​បើ​ពួក​គេ​មិន​ព្រម​ចរ​ចា​គ្នា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ទេ​នោះ​។ លោក​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​នៅ​ខណៈ​នេះ លោក​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ពួក​គេ​ស្នើ​មក​យើ​ងទេ​។​

ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​សារ​ព័ត៌​មាន​របស់​រដ្ឋ​អ៊ីរ៉ង់​រាយ​ការណ៍​ថា​រដ្ឋា​ភិបាល​របស់​ខ្លួន​បាន​បញ្ជូន​សំណុំ​ឯក​សារ​ទៅ​ប្រទេស​ប៉ាគីស្ថាន​ក្នុង​នាម​ជា​អន្តរ​ការី​តាំង​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។ ​ចំពោះ​សំណួរ​ថា​តើ​មូល​ហេតុ​អ្វី​បាន​ជា​លោក​មិន​ពេញ​ចិត្ត​នឹង​សំណើ​លើក​ចុង​ក្រោយ​បំផុត​នេះ​? លោក​ត្រាំ​ឆ្លើយ​តប​ថា​ពួក​គេ​ទាម​ទារ​លក្ខ​ខណ្ឌ​ដែល​លោក​មិន​អាច​យល់​ព្រម​ជា​ដាច់​ខាត​។ លោក​និយាយ​តែ​ត្រឹម​នេះ​ដោយ​មិន​បញ្ជាក់​លម្អិត​នោះ​ឡើយ​។

លោក​ត្រាំ​ថា​អ៊ីរ៉ង់​ប្រើ​យុទ្ធ​សាស្ត្រ​ជម្រុល​ដំណើរ​ទៅ​មុខ​ដោយ​សន្សឹម​ៗ​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​។ ប៉ុន្តែ​លោក​ថ្លែង​បន្ថែម​ថា​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​អ៊ីរ៉ង់​សព្វ​ថ្ងៃ​នេះ​មាន​ការ​ប្រេះ​ឆា​គ្នា​សម្បើម​ណាស់​។ លោក​មិន​ដឹង​ច្បាស់​ថា​តើ​ពួក​គេ​អាច​ដោះ​ស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​ចេញ​រួច​ឬ​មិន​រួច​នោះ​ទេ​។ អ្នក​សារ​ព័ត៌​មាន​បាន​សាក​សួរ​លោក​ត្រាំ​ថា​តើ​លោក​​នឹង​ចាត់​វិធាន​ការ​បែប​ណា​ទៀត​ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​សន្តិ​ភាព​ទេ​។ លោក​សូម​មិន​និយាយ​ត្រង់​ចំណុច​ថា​នឹង​វាយ​ប្រហារ​អ៊ីរ៉ង់​ជា​ថ្មី​ឬ​យ៉ាង​ណា​ឡើយ។

លោក​គ្រាន់​តែ​និយាយ​ដោយ​ខ្លី​ថា​លោក​មិន​ចង់​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ទេ​។ ប៉ុន្តែ​លោក​​ថា​នោះ​អាច​ជា​ជម្រើស​មួយ​ដែរ​។ តើ​យើង​លើក​ទ័ព​ទៅ​វាយ​អ៊ីរ៉ង់​ ហើយ​ត្រឹម​តែ​វាយ​ពួក​គេ​ ឬ​ក៏​យើង​ចង់​បាន​អ្វី​ផ្សេង​។ លោក​ក៏​ត្រូវ​បាន​គេ​សួរ​ពាក់​ព័ន្ធ​នឹង​ឱសាន​វាទ​រយៈ​ពេល​៦០​ថ្ងៃ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ War Power Act ដែល​លោក​ត្រូវ​ឆ្លង​កាត់​ការ​យល់​ព្រម​ពី​សភា​ខង់​ហ្ក្រែស​។ លោក​ថា​គ្រាន់​តែ​ចេញ​សញ្ញា​ឱ្យ​លោក​ទៅ​ស្នើ​សុំ​ការ​យល់​ព្រម​ពី​សភា​មាន​ន័យ​ថា​ជា​ការ​ធ្វើ​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ​ទាំង​ស្រុង​៕ ប្រភព៖ ឆេន​ណល ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ