ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ដែលប៉េអឹមក្រុងច្បារមន ខេត្តកំពង់ស្ពឺឃាត់ខ្លួនបាន ៨នាក់ ឥឡូវនេះកំពុងតែមានអ្នករត់ការហើយ ។ បើតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ក្រុមអ្នកញៀនល្បែងស៊ីសង (ជល់មាន់) ចំនួន ៨នាក់ បញ្ជូនមកសួរនាំនៅសាលាដំបូងខេត្តកំពង់ស្ពឺ តាំងពីព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ មកនេះ កំពុងចរចារឿងលុយមិនទាន់ត្រូវគ្នា (ចន្លោះពី ៦០០$ ដល់ ១០០០$ រង់ចាំសម្រេចល្ងាចនេះ ។
ខាងលើនេះវាជាព័ត៌មានចចេចចចូចពេញភូមិប៉ុណ្ណោះ ។ ចាំមើលទៀត តើពាក្យលេចឮបែបនេះ ប្រសិនបើបានដោះលែងមែន គឺជាពាក្យពិត ។ ប៉ុន្តែបើមានទោសតាមច្បាប់ ពាក្យលេចឮទាំងឡាយគ្រាន់តែចង់សំអុយអ្នកច្បាប់តែប៉ុណ្ណោះ ។ យើងចាំមើល តើបានរួចខ្លួនមែន ឬអត់? ៕
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព

ចែករំលែកព័តមាននេះ