ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ១គ្រួសារ​ ចែក​រំលែក​បទពិសោធន៍ដាំ​ពោត និងសណ្ដែកកួរ លើផ្ទៃដីកន្លះហិកតា អាចប្រមូលផល និងស្រួលលក់លើទីផ្សារ​

22 វិនាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ បើ​តាម​ការ​រៀបរាប់​ពីលោក ឆាន់ ឈុំ អាយុ​៥៨ឆ្នាំ រស់នៅ​ភូមិ បន្ទាយស្រី ឃុំ​បន្ទាយស្រី ស្រុក​បន្ទាយ​ស្រី…

ខេត្ត​សៀម​រា​ប ៖ បើ​តាម​ការ​រៀបរាប់​ពីលោក ឆាន់ ឈុំ អាយុ​៥៨ឆ្នាំ រស់នៅ​ភូមិ បន្ទាយស្រី ឃុំ​បន្ទាយស្រី ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​កន្លែង​ដាំ​ដំណាំ​ កាលពីរសៀល​ថ្ងៃ​ទី ១១ ខែ មីនា ឆ្នាំ​២០២៦ ឱ្យដឹង​​ថា ដី​ដាំ​ដំណាំ​របស់​គាត់​ ដាំ​ជា​លក្ខណៈ​គ្រួសារ មាន​ផ្ទៃដី​កន្លះ​ហិ​កតា ដាំ​ដំណាំ​ចំនួន​២​ប្រភេទ គឺ​ពោត និង​សណ្តែក​​កួរ​ ដាំ​ជា​រៀង​រាល់​ខែ មិន​ថា​ខែ​ប្រាំង ឬ​ខែ​វស្សា​ទេ ព្រោះ​ខែប្រាំង ​គាត់​ដាំ​ដំណាំ​ដោយ​ស្រោច​ទឹក​ម៉ាស៊ីន​បូមទឹក​មក​ពី​ស្រះ ។

លោក​បន្ថែម​ថា ពោត​របស់​គាត់​ដាំ​រហូត ចាប់ផ្តើម​ដាំពោត ក្នុង​រយៈពេល​២​ខែ ទើប​បាន​បេះ ហើយ​បេះ​អស់ ដាំ​បន្ត​ទៀត ហើយ​ពោត​របស់គាត់​ លក់​ចេញ​ក្នុង១​ផ្លូន​ តម្លៃ​២៨.០០០ ទៅ​៣០.០០០​រៀល​បោះ​ឱ្យ​ម៉ូយ និងនៅ​សល់ គាត់​ផ្ញើ​ទៅឱ្យ​ប្រពន្ធ​របស់​គាត់​ស្ងោរ​ដឹក​លក់​តាម​ម៉ូតូ នៅ​ក្នុង​​ខេត្ត​កំពង់​សោម ។

ចំណែក​សណ្តែក​​កួរ​ដាំ​ពូជ ដែល​ទុក​ពី​មុន យក​មក​បណ្តុះ​រយៈពេល​១​ខែ​កន្លះ ទើបបាន​ប្រមូល​ផល ២ ខែ ទើប​​បេះ​បាន​ជាង​៥០០​គីឡូ ហើយ​លក់​បោះ​ដុំ​ឱ្យ​ម៉ូយ​នៅ​ផ្សារ ផ្លូវ​ហា​យ​វេ ក្នុង​១​គីឡូ ក្រាម តម្លៃ ២.០០០ ទៅ៣.០០០ រៀល កាលពី​ឆ្នាំ​មុន តម្លៃ​ក្នុង​១​គីឡូ ២.៥០០ ទៅ៤.០០០ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ