ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងពិបាករាវមីនហើយ ! ស្គាល់សមត្ថភាពម៉ាស៊ីនរាវមីន​ទំនើប​ជំនាន់​ថ្មីអាចស្កែនមើលរូបភាពមីនក្នុងដីច្បាស់

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា បាន​ប្រកាស​ឱ្យ​ដឹង​ថា អង្គភាព CMAC បាន​ទទួល​ម៉ាស៊ីន​រាវ​មីន​ទំនើប​ជំនាន់​ថ្មី​ប្រភេទ Advanced…

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា បាន​ប្រកាស​ឱ្យ​ដឹង​ថា អង្គភាព CMAC បាន​ទទួល​ម៉ាស៊ីន​រាវ​មីន​ទំនើប​ជំនាន់​ថ្មី​ប្រភេទ Advanced Landmine Imaging System (ALIS) ចំនួន ៣០​គ្រឿង ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជាង​១,៣ លាន​ដុល្លារ​អា​មេ​រិ​ក ។

ជាក់ស្តែង​លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក បាន​ប្រកាស​នា យប់​ថ្ងៃ​ទី​១១ ខែមីនា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦​នេះ​នៅ​ទីបញ្ជាការ CMAC ភ្នំពេញ បាន​ទទួល​ម៉ាស៊ីន​រាវ​មីន​ទំនើប​ជំនាន់​ថ្មី​ប្រភេទ Advanced Land¬mine Ima¬ging Sys¬tem (ALIS) mine detect¬ors ចំនួន​៣០​គ្រឿង ដែល​គិត​ជា​ថវិកា មាន​ចំនួន​ប្រមាណ​ជាង​១​លាន​៣​សែន​ដុល្លារ​អា​មេ​រិ​ក ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជូន​រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​សកម្មភាព​អង្គភាព CMAC បាន​អនុម័ត តាំងពី​ដើមឆ្នាំ​២០២៥ និង​បាន​ដំណើរការ​ដេញថ្លៃ​ទិញ ដែល​សម្ភារ​បច្ចេកទេស​ខ្លះ ត្រូវ​ចំណាយ​ពេលវេលា​ប្រមាណ​ពី​១-២​ឆ្នាំ​ទើប​អាច​ទទួល​បាន ។

សូម​បញ្ជាក់​ថា ម៉ាស៊ីន​រាវ​មីន​ប្រភេទ ALIS នេះ​ត្រូវ​បាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​បច្ចេកទេស រួម​បញ្ចូល​គ្នា​រវាង​ប្រ​ព​ន្ធ័​ស្រូប​សារធាតុ​ដែក និង​ប្រព័ន្ធ​រ៉ា​ដា​កំណត់​ចំណុច​រូបភាព (a metal detector and Ground Penetrating Radar, GPR) ដោយ​សហការ​រវាង​អង្គភាព CMAC និង​សកល​វិទ្យាល័យ TOHOKU ជប៉ុន​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ Prof. Motoyuki Sato ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៥-០៦ ពោល​មាន​រយ​:​ពេល​ជាង​២០​ឆ្នាំ ទើប​សម្រេច​បាន​ជោគជ័យ​ដ៏​ថ្លៃថ្លា​មួយ​នេះ ។

ម៉ាស៊ីន​រាវ​មីន​នេះ ប្រៀប​ដូច​ឧបករណ៍​ស្គែ​ន​មើលរូប​ភាព ក្រោម​ដី​ដែល​មាន​ប្រយោជន៍​បង្កើន​សុវត្ថិភាព និង​ល្បឿន​នៃ​ការ​បោសសម្អាត​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ