ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាដឹកប្រេង​២​គ្រឿងរងការវាយប្រហារយ៉ាង​ធ្ងន់ធ្ងរក្នុងដែនទឹកអ៉ីរ៉ាក់ បណ្ដាលឱ្យមនុស្សស្លាប់ និងបាត់ខ្លួន​

31 វិនាទី មុន

ស​ង្ក្រា​ម​អ៉ី​រ៉​ង់ ៖ ការ​វាយប្រហារ​នាវា​ដឹក​ប្រេង​២​គ្រឿង ក្នុង​ដែនទឹក​ភាគ​ខាងត្បូង​អ៉ី​រ៉ា​ក់ ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ហើយ​ប្រតិបត្តិការ​រុករក​កំពុង​បន្ត ដើម្បី​រក​អ្នក​បាត់​ខ្លួន​២​នាក់​ ។ នេះ​ជា​ការ​គូសបញ្ជាក់ ​កាលពី​ថ្ងៃ​ទី​១២​…

ស​ង្ក្រា​ម​អ៉ី​រ៉​ង់ ៖ ការ​វាយប្រហារ​នាវា​ដឹក​ប្រេង​២​គ្រឿង ក្នុង​ដែនទឹក​ភាគ​ខាងត្បូង​អ៉ី​រ៉ា​ក់ ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ហើយ​ប្រតិបត្តិការ​រុករក​កំពុង​បន្ត ដើម្បី​រក​អ្នក​បាត់​ខ្លួន​២​នាក់​ ។ នេះ​ជា​ការ​គូសបញ្ជាក់ ​កាលពី​ថ្ងៃ​ទី​១២​ មីនា​ របស់​ទូរទស្សន៍​រដ្ឋអ៉ីរ៉ា​ក់ ដោយ​ដកស្រង់​សម្ដី​នាយក​អាជ្ញាធរ​កំពង់​ផែ​ហ្វា​ហាន​អាល់​ហ្វា​ទូ​ស៊ី​​ ។

ទូរទស្សន៍​ AL-LKHBARIYA បាន​ផ្សាយ​រូបភាព​នាវា​១​គ្រឿង ក្នុង​សមុទ្រ​ដែល​មាន​ភ្លើង​ឆេះ​យ៉ាង​ខ្លាំង​ និង​ជះ​ផ្សែង​ឡើង​លើ​ខ្មៅខ្មួល​ ។ តាម​ការ​អះអាង​របស់​នាយក​អាជ្ញាធរ​កំពង់​ផែ​អ៉ី​រ៉ា​ក់​នោះ​ថា សមាជិក​ក្រុម​នាវិក​ម្នាក់​បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​៣៨​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​ការ​រុករក​កំពុង​បន្ត​តាម​រក​អ្នក​បាត់​ខ្លួន​២​នាក់​។ សោកនាដកម្ម​នោះ​ កើត​មាននៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ដែល​ហែកហួរ​ដោយ​សង្គ្រាម បន្ទាប់​ពី​ការ​វាយលុក​ពី​ថ្ងៃ​ទី​២៨ ​កុម្ភៈ ​មក របស់​អា​មេ​រិ​ក​ និងអ៉ី​ស្រា​អែ​ល​ប្រឆាំង​អ៉ី​រ៉​ង់ នៅ​ជាប់​ជិតខាង​អ៉ី​រ៉ា​ក់ ​និង​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុង​បា​ដា​ដ​។

នាគ្រា​ដំបូង​មាន​សេចក្ដីរាយការណ៍​ពី​ការ​វាយប្រហារ​នាវា​ដឹក​ប្រេង​តែ​១​គ្រឿង​ទេ មុន​បញ្ជាក់​ថា​មាន​នាវា​ដឹក​ប្រេង​ដល់​ទៅ​២​គ្រឿង​រង​ការ​វាយប្រហារ​ក្នុង​ដែនទឹក​អ៉ី​រ៉ា​ក់​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​
អ៉ី​​រ៉ា​ក​INA​ថា ភ្នាក់ងារ​សន្តិសុខ​អ៉ី​រ៉ា​ក់រាយ​ការណ៍​ពី​នាវា​ដឹក​ប្រេង​២​គ្រឿង​រង​ការ​វាយប្រហារ ក្នុង​អំពើ​វិច្ឆេទកម្ម​មួយ​ ។

នាវា​១​គ្រឿងក្នុង​ចំណោម​នាវា​ទាំង​២​គ្រឿង​នោះ​ដោត​ទង់ជាតិ​ម៉ា​ល់តា​។ និយោជិត​ម្នាក់​នៃ​កំពង់​ផែ​ប្រេងអ៉ី​​រា់ក់​នៅ​ក្រុង​បា​ស្រា​គូសបញ្ជាក់​ថា មិន​ទាន់​ច្បាស់​ឡើយ​ថា​ នោះ​ជា​ការ​វាយប្រហារ​ដោយសារ​ដ្រូ​ន ឬ​មួយ​ក៏​ជា​ការ​បុក​របស់​នាវា​ផ្ទុក​គ្រឿងផ្ទុះ​ដែល​តាម​លក្ខណៈ​ប​ចេ្ច​ក​ទេស​និយម​ប្រើ​ដោយ​អ៉ី​រ៉​ង់​សម្រាប់​វាយប្រហារ​បណ្ដា​នាវា ក្នុង​ដែនទឹក​នៃ​ឈូង​សមុទ្រ​ពែ​រ្ស៍​និង​ច្រក​សមុទ្រ​ORMUZ ធ្វើ​ឲ្យ​ស្ទះ​ដល់​ពាណិជ្ជកម្ម​ប្រេង​ពិភពលោក ​។

ការ​វាយប្រហារ​នាវា​ដឹក​ប្រេង​ទាំង​២​គ្រឿង​នោះ​កាលពី​យប់​ថ្ងៃ​ទី​១១ ​មីនា កើត​មាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​ព្រមាន​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​បា​ដា​ដ ពី​លទ្ធភាព​នៃ​ការ​វាយ ប្រហារ​បែប​នោះ របស់​អ៉ី​រ៉​ង់​និង​សម្ព័ន្ធមិត្ត ប្រឆាំង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​និង​ថាមពល​ដែល​ជា​របស់​អា​មេ​រិ​ក​ក្នុង​នៅ​អ៉ីរ៉ា​ក់​។ កាលពី​ថ្ងៃ​ទី​១០​មីនា​ អ៉ី​រ៉​ង់​ប្រកាស​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចេញ​ប្រេង​១​លី​ត្រ​ណា របស់​តំបន់​ទៅ​កាន់​ពួក​សត្រូវ​និង​ដៃគូ​របស់​ពួក​គេ​រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ