ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះអគ្គិភ័យនៅសង្កាត់ស្វាយជ្រំ បំផ្លាញផ្ទះ ៣ខ្នង ជំហានដំបូងសង្ស័យមកពីការឆ្លងចរន្តអគ្គិសនី

3 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ លំនៅ​ឋាន​ចំនួន​៣​ខ្នង នៅ​ភូមិ​ស្វាយ​ជ្រំ សង្កាត់​ស្វាយ​ជ្រំ ក្រុង​អរិយ​ក្សត្រ បាន​ក្លាយជា​ចំណី​ភ្លើង កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦…

ខេត្តកណ្ដាល ៖ លំនៅ​ឋាន​ចំនួន​៣​ខ្នង នៅ​ភូមិ​ស្វាយ​ជ្រំ សង្កាត់​ស្វាយ​ជ្រំ ក្រុង​អរិយ​ក្សត្រ បាន​ក្លាយជា​ចំណី​ភ្លើង កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ ​កន្លង​ទៅ ។ នៅ​ក្នុង​ហេតុការណ៍​នេះ លោក ចាន់ តារា អភិបាល​ក្រុង​អរិយ​ក្សត្រ បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជា​ការ​ឯកភាព​រដ្ឋបាល​ក្រុង ទៅ​ធ្វើ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ ។ ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ កងកម្លាំង​គ្រប់​ប្រភេទ និង​ក្រុមការងារ ក៏​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ដោយ​មិន​អាច​ឆេះ​រាលដាល​បន្ត​បានឡើយ ។

នៅ​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្តពន្លត់​ភ្លើង​ចំនួន​៦​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​៥៦​ម៉ែត្រគូប ។ អភិបាលក្រុង​លោក ចាន់ តារា បាន​ថ្លែង​អំណរ​គុណ និង​កោតសរសើរ​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរ​បាល​ក្រុង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​បុរី​វីឡា​ទួល​សង្កែ​អរិយ​ក្សត្រ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​រដ្ឋបាល​ស្រុក​ល្វាឯម បងប្អូន​ប្រជា​ការពារ កងកម្លាំង​ទាំង៣​ប្រភេទ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បាន​មកជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ​បាន​ទាន់​ពេលវេលា អត់​មាន​ឆេះ​រាលដាល​បន្ត​ឡើយ ។

តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​អគ្គិភ័យ​នេះ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ