ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​ញ៉ាំ​ចេក​មួយ​ផ្លែ​៖ ជួយ​ឱ្យ​បេះដូង​រឹង​មាំ ខួរក្បាល​វៃឆ្លាត និង​រាង​ស្លី​ម​ស្អាត

1 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ផ្លែ​ចេក​គឺជា​ផ្លែ​ឈើ​ដ៏​វិសេសវិសាល​ដែល​សម្បូរ​ទៅ​ដោយ​ប៉ូ​តា​ស្យូ​ម វីតាមីន B6 និង​កាក​សរសៃ ដែល​ផ្ដល់​គុណប្រយោជន៍​មហាសាល​ដល់​សុខភាព​ទាំង​រាង​កាយ និង​ខួរក្បាល​។ ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ក្នុង​ផ្លែ​ចេក​ជួយ​រក្សា​ចង្វាក់បេះដូង​ឱ្យ​ដើរ​ទៀងទាត់ និង​បង្ការ​ជំងឺលើសឈាម ខណៈ​ដែល​វីតាមីន…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ផ្លែ​ចេក​គឺជា​ផ្លែ​ឈើ​ដ៏​វិសេសវិសាល​ដែល​សម្បូរ​ទៅ​ដោយ​ប៉ូ​តា​ស្យូ​ម វីតាមីន B6 និង​កាក​សរសៃ ដែល​ផ្ដល់​គុណប្រយោជន៍​មហាសាល​ដល់​សុខភាព​ទាំង​រាង​កាយ និង​ខួរក្បាល​។

ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ក្នុង​ផ្លែ​ចេក​ជួយ​រក្សា​ចង្វាក់បេះដូង​ឱ្យ​ដើរ​ទៀងទាត់ និង​បង្ការ​ជំងឺលើសឈាម ខណៈ​ដែល​វីតាមីន B6 ជួយ​ដល់​ការ​លូតលាស់​សរសៃប្រសាទ និង​ជួយ​ឱ្យ​គេង​លក់​ស្រួល​។ លើស​ពី​នេះ ផ្លែ​ចេក​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ការពារ​ការ​ទល់លាមក និង​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរ ដែល​ជា​ជំនួយការ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​គ្រប់គ្រង​ទម្ងន់ និង​អ្នក​ដែល​និយម​ហាត់ប្រាណ​ដើម្បី​ស្ដារ​ថាមពល​ឡើង​វិញ​។

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយទៀត​គឺ​សមត្ថភាព​ជួយ​ដល់​ផ្លូវចិត្ត ដោយសារ​សារធាតុ Tryptophan ក្នុង​ផ្លែ​ចេក​ជួយ​ជំរុញ​ឱ្យ​អារម្មណ៍​ស្រស់ថ្លា និង​កាត់​បន្ថយ​ភាព​តានតឹង​។ ទោះជា​យ៉ាងណា ចំពោះ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម គួរ​ចៀសវាង​ការ​ញ៉ាំ​ចេក​ដែល​ទុំ​ជោរ​ខ្លាំង​ពេក​ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ ហើយ​អ្នកមាន​ជំងឺ​តម្រងនោម​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​បរិមាណ​ប៉ូ​តា​ស្យូ​ម​។

ការ​ញ៉ាំ​ផ្លែ​ចេក​ក្នុង​បរិមាណ​សម​ស្រប​ជា​រៀងរាល់ថ្ងៃ នឹង​ជួយ​ឱ្យ​រាង​កាយ​មាំមួន ស្មារតី​វៃឆ្លាត និង​រក្សា​បាន​នូវ​សម្រស់​ស្រស់ថ្លា​ជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ