ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់ប្រើមីន​រាប់ពាន់គ្រាប់ ដើម្បីកាត់​ផ្ដាច់​ច្រក​សមុទ្រ Hormuz

3 នាទី មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ ក្នុង​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​ពិភពលោករ​ងករ​ខូចខាត​ធ្ងន់ធ្ងរ ជាមួយ​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ និង​មីស៊ីល ពេល​នេះ​ អ៉ី​រ៉​ង់​បាន​ធ្វើ​ឲ្យ​ស្ទះ​ស្ទើរ​ទាំងស្រុង​ចរាចរណ៍​តាម​ច្រក​សមុទ្រ​ORMUZ​ ។ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក មាន​នាវា​ក្នុង​ចំនួន​តិច​បំផុត…

សង្គ្រាម​អ៉ីរ៉​ង់ ៖ ក្នុង​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​ពិភពលោករ​ងករ​ខូចខាត​ធ្ងន់ធ្ងរ ជាមួយ​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ និង​មីស៊ីល ពេល​នេះ​ អ៉ី​រ៉​ង់​បាន​ធ្វើ​ឲ្យ​ស្ទះ​ស្ទើរ​ទាំងស្រុង​ចរាចរណ៍​តាម​ច្រក​សមុទ្រ​ORMUZ​ ។ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក មាន​នាវា​ក្នុង​ចំនួន​តិច​បំផុត ​ដែល​អាច​ឆ្លងកាត់​ផ្លូវ​សមុទ្រ​យុទ្ធសាស្ត្រ​នោះ​។ នាវា​មួយ​ចំនួន​ដែល​សាកល្បង​បើក​ឆ្លងកាត់​ទីនោះ​ជា​រឿយ​ៗ​រង​ការ​ឆាបឆេះ​ដោយ​ការ​វាយប្រហារ​។ នាវា​១៧​គ្រឿង​រង​ការ​វាយប្រហារ​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​។ នេះ​បើ​តាម​ទីភ្នាក់ងារ​សមុទ្រ​អង់គ្លេស​UKMTO​។

ការ​រាយ​មីន​តាម​ច្រក​សមុទ្រ​នោះ​នឹង​ធ្វើ​ឲ្យ​ស្មុ​គ្រ​ស្មាញ​បំផុត ដល់​ការ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​និង​ប្រេងកាត​។ យុទ្ធសាស្ត្រ​បែប​នោះ​ អ៉ី​រ៉​ង់​ធ្លាប់​ប្រើ​ដោយ​ទ្រង់ទ្រាយ​ធំ​រួច​ហើយ កាល​ក្នុង​ជម្លោះ​ជាមួយ​អ៉ី​រ៉ា​ក់ កាលពី​ទស​វត្ស​ឆ្នាំ​១៩៨០ នាំ​ឲ្យ​អា​មេ​រិ​កអម​ការពារ​ក្បួន​នាវា​ ។ រួច​កាល​ក្នុង​សម័យ​សង្គ្រាម​ឈូង​សមុទ្រ​ឆ្នាំ​១៩៩១ កងទ័ព​អ៉ី​រ៉ា​ក់បាន​ដាក់​រាយ​គ្រាប់​មីន​ក្នុង​ទឹក​ដល់​១៣០០​គ្រាប់ ដែល​ធ្វើ​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​នាវាចម្បាំង​អា​មេ​រិ​ក​២​គ្រឿង ក្នុង​នោះ​មាន​នាវា​ពិឃាត​USS PRINCETON ដែល​នាវា​នោះ​លែង​អាច​ប្រើ​ក្នុង​ការ​ប្រយុទ្ធ​បាន​ទៀត ដោយសារ​តែ​គ្រាប់​មីន​១​គ្រាប់​មាន​តម្លៃ​ត្រឹម​ប៉ុន្មាន​ពាន់​ដុល្លារ ។ បន្ទាប់​មក​គេ​ត្រូវ​ចំណាយពេល​ដល់​ជាង​២​ឆ្នាំ ទើប​អាច​
យក​គ្រាប់​មីន​ចេញ​បាន​អស់​។

អតីត​ឧត្ដមនាវី​បារាំង​ម្នាក់​លើក​ឡើង​ថា មីន​គឺជា​អាវុធ​របស់​អ្នកក្រ ហើយ​ត្រូវ​បាន​ប្រើ​ដោយ​ពួក​ភេរវ​ករ​ផង​ដែរ​។ វា​ជា​ការ​គំរាមកំហែង​ខ្លាំង​ដល់​ពាណិជ្ជកម្ម​តាម​សមុទ្រ​និង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​របស់​កងទ័ពជើងទឹក​ ។ តាម​ការ​វាយតម្លៃ​របស់​បណ្ដា​អ្នកជំនាញ​ការ​ថា អ៉ី​រ៉​ង់​មាន​គ្រាប់​មីន​សម្រាប់​ដាក់​ក្នុង​ទឹក រវាង​ពី​៥០០០​ទៅ​៦០០០​គ្រាប់ ជាមួយ​គ្រាប់​មីន​ដែល​ពិបាក​ក្នុង​ការ​ចាប់​រក​ឃើញ​ផង​។ អ៉ី​រ៉​ង់​ក៏​មាន​មីន​ដាក់​ក្នុង​បាតសមុទ្រ​ផង​ដែរ​។ លើស​ពី​នេះ​ទៀត​ អ៉ីរ៉​ង់​អាច​ប្រើ​គ្រាប់​មីន​វ៉ង់​ទូ​ស ដែល​អាច​បំផ្លា្ញ​សំបក​នាវា​ ។

តាម​ភ្នាក់ងារ​ស៊ើប​ការណ៍​យោធា​អា​មេ​រិ​កថា អ៉ី​រ៉​ង់​មាន​នាវា​ច្រើន​ធុន​ដែល​អាច​ដាក់​រាយ​គ្រាប់​មីន ហើយ​ការ​ដាក់​មីន​អាច​ធ្វើ​តាម​នាវា​លឿន​តូច​ៗ​ ។ ពួក​លោក​ខាងលិច​មាន​មធ្យោបាយ​នានា​សម្រាប់​ដោះ​មីន​តាម​សមុទ្រ​ចេញ តែ​ត្រូវ​ប្រើ​ពេល​យូរ​និង​ស្មុ​គ្រ​ស្មាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ