ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ទុយោ​ហ្គា​សទូ​ចំហុយ​កម្ដៅ​សាច់​ប៉ា​តេ​ បង្ក​ការ​ឆាបឆេះ​ផ្អើល​ទាំង​ថ្ងៃ ក្នុងភូមិទួលពង្រ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ព្រះ​អគ្គិ​បាន​ឆាបឆេះ​ទូ​ចំហុយ​កម្ដៅ​សាច់​ប៉ា​តេ​នៅ​ក្នុង​សិប្បកម្ម​ផលិត​សាច់​ប៉ា​តេ​និង​ប្រហិត​ខ្នាត​តូច​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង ដែល​បង្ក​ឡើង​ដោយ​ការ​ធ្លាយ​ទុយោ​ហ្គា​ស់ទូ​ចំហុយ​នោះ ។ នៅ​ពេល​មានការ​ឆាបឆេះ​ភ្លាម ម្ចាស់​សិប្បកម្ម​និង​កម្មករ បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ ប៉ុន្តែ​ភ្លើង​អត់​រលត់​នោះ​ឡើយ រហូត​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​ទៅ​ដល់​បាញ់​ទឹក​ពន្លត់​អស់​១​រថយន្ត…

រាជធានី​ភ្នំពេញ ​៖ ព្រះ​អគ្គិ​បាន​ឆាបឆេះ​ទូ​ចំហុយ​កម្ដៅ​សាច់​ប៉ា​តេ​នៅ​ក្នុង​សិប្បកម្ម​ផលិត​សាច់​ប៉ា​តេ​និង​ប្រហិត​ខ្នាត​តូច​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង ដែល​បង្ក​ឡើង​ដោយ​ការ​ធ្លាយ​ទុយោ​ហ្គា​ស់ទូ​ចំហុយ​នោះ ។ នៅ​ពេល​មានការ​ឆាបឆេះ​ភ្លាម ម្ចាស់​សិប្បកម្ម​និង​កម្មករ បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ ប៉ុន្តែ​ភ្លើង​អត់​រលត់​នោះ​ឡើយ រហូត​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​ទៅ​ដល់​បាញ់​ទឹក​ពន្លត់​អស់​១​រថយន្ត ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ ខណៈ​ពេល​កំពុង​ដំណើរការ​កម្ដៅ​សាច់​ប៉ា​តេ​សុខ​ៗ​ក៏​ស្រាប់តែ​ធ្លាយ​ទុយោ​ហ្គា​ស់ទូ​ចំហុយ​សាច់​ប៉ាត​នោះ បង្ក​ឲ្យ​មានការ​ឆាបឆេះ​សន្ធោសន្ធៅ និង​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ។ ភ្លាម​ៗ​នោះ​កម្មករ​នៅ​ក្នុង​សិប្បកម្ម​ខាងលើ​នោះ ក៏​បាន​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ ប៉ុន្តែ​ភ្លើង​កំពុង​ឆេះ​ខ្លាំង​មិន​អាច​ពន្លត់​រលត់​បាន​ឡើយ ទើប​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ដើម្បី​សុំ​ជំនួយ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ហើយ អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បាន​រាយការណ៍​បន្ត​ទៅ​កាន់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ឲ្យ​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង ។ បន្ទាប់​មក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទៅ​ដល់​ចំនួន​២​គ្រឿង ។ ពេល​នោះ​បាញ់​ទឹក​ពន្លត់​អស់​១​រថយន្ត ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង មិន​ឆេះ​រាលដាល​ទៅ​កន្លែង​ផ្សេង​និង​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ