ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​ធញ្ញជាតិ ៣ប្រភេទ មាន«​ប្រូតេអ៊ីន​ខ្ពស់​» ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​មិន​ញ៉ាំ​សាច់

1 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ប្រសិនបើ​អ្នក​ចង់បាន​ប្រូតេអ៊ីន​ក្រៅពី​ស៊ុត (​ដែល​មាន​ប្រូតេអ៊ីន ៦ ក្រាម​ក្នុង​មួយ​គ្រាប់​) គ្រាប់​ធញ្ញជាតិ​ទាំង ៣ ប្រភេទ​នេះ​គឺជា​ជម្រើស​ដ៏​អស្ចារ្យ​៖ សណ្ដែកដី​ផ្ដល់​ប្រូតេអ៊ីន​រហូត​ដល់ ៧…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ប្រសិនបើ​អ្នក​ចង់បាន​ប្រូតេអ៊ីន​ក្រៅពី​ស៊ុត (​ដែល​មាន​ប្រូតេអ៊ីន ៦ ក្រាម​ក្នុង​មួយ​គ្រាប់​) គ្រាប់​ធញ្ញជាតិ​ទាំង ៣ ប្រភេទ​នេះ​គឺជា​ជម្រើស​ដ៏​អស្ចារ្យ​៖

សណ្ដែកដី​ផ្ដល់​ប្រូតេអ៊ីន​រហូត​ដល់ ៧ ក្រាម​ក្នុង​បរិមាណ​ត្រឹមតែ​មួយ​ក្ដាប់​តូច (២៩ ក្រាម​) ព្រមទាំង​ជួយ​ដល់​សុខភាព​បេះដូង និង​គ្រប់គ្រង​ជាតិ​ស្ករ​បាន​យ៉ាង​ល្អ​។ បន្ទាប់​មក​គឺ​គ្រាប់​អាល់​ម៉ុ​ន និង​គ្រាប់​ពី​ស្តា​ឈូ ដែល​សុទ្ធតែ​ផ្ដល់​ប្រូតេអ៊ីន ៦ ក្រាម​ដូច​ស៊ុត​ដែរ ប៉ុន្តែ​វា​មាន​អត្ថប្រយោជន៍​បន្ថែម​ដូច​ជា សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ជំនួយ​ដល់​សុខភាព​ពោះវៀន និង​សម្បូរ​វីតាមីន​ចាំបាច់​សម្រាប់​រាង​កាយ​។

ទោះបីជា​គ្រាប់​ធញ្ញជាតិ​មាន​កាឡូរី​ខ្ពស់​បន្តិច​មែន ប៉ុន្តែ​វា​សម្បូរ​ទៅ​ដោយ​កាក​សរសៃ និង​ខ្លាញ់​ល្អ​ដែល​ជួយ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ និង​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​កាន់តែ​ប្រសើរ​។ ការ​បន្ថែម​គ្រាប់​ធញ្ញជាតិ​ទាំងនេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គឺជា​វិធីសាស្ត្រ​ដ៏​វៃឆ្លាត​សម្រាប់​អ្នក​ចង់បាន​រាង​កាយ​មាំមួន និង​សុខភាព​ល្អ​ពី​ខាងក្នុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ