ខេត្តតាកែវ ៖ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ មន្ទីរពេទ្យភ្នែកតាកែវ បានប្រារព្វ ទិវាជំងឺទឹកដក់ក្នុងភ្នែកពិភពលោកក្រោមប្រធានបទ រួមគ្នាដើម្បីពិភពលោកគ្មានជំងឺទឹកដក់ក្នុងភ្នែក ដោយមានការចូលរួមពីលោកស្រី ឡុង បូណារ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ឯកឧ.សាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល, ប្រធានមន្ទីរពេទ្យខ្មែរមិត្តភាពសូវៀត និងប្រធានកម្មវិធីជាតិសុខភាពភ្នែកលោកអភិបាល គីគេ ហ្វីហ្គារ៉េដូ, ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការ ការីតាសកម្ពុជានិង លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិតតែ សេរីបុណ្យ ប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវ លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរនានាក្នុងខេត្តតាកែវ និងមានការចូលរួម អ្នកជំងឺចូលរូមប្រមាណជាង ៦០០នាក់ ។
លោកវេជ្ជបណ្ឌិតតែ សេរីបុណ្យ ប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវបានអោយដឹងថាជារៀងរាល់ឆ្នាំខាងមន្ទីរពេទ្យភ្នែកខេត្តបានរៀបចំប្រារព្វទិវាជំងឺទឹកដក់ក្នុងភ្នែកពិភពលោកក្រោមប្រធានបទ រួមគ្នាដើម្បីពិភពលោកគ្មានជំងឺទឹកដក់ក្នុងភ្នែក ។
លោកប្រធានមន្ទីរពេទ្យភ្នែកបានបញ្ជាក់ថាជាមោទនភាពណាស់សម្រាប់មន្ទីរពេទ្យភ្នែកខេត្តតាកែវយើងនេះបានទទួលអ្នកជំងឺភ្នែកមកព្យាបាលគ្រប់ទិសទីហើយនៅពេលអ្នកជំងឺមកសម្រាកព្យាបាលបានទទួលការយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញច្បាស់លាស់បំផុត ហើយចំពោះបងប្អូនគ្រប់ច្រកល្ហកដែលមានអាការ:ឈឺភ្នែកសូមមកដល់កន្លែងមន្ទីរពេទ្យភ្នែកខេត្តផ្ទាល់ដើម្បីអោយពេទ្យជំនាញពិនិត្យនឹងព្យាបាលជាក់ស្តែងព្រោះសុខភាពភ្នែក មានសារ:សំខាន់ណាស់។
ព័ត៍មានលំអិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ:
016 504 299 / 098 50 42 99
071 450 42 99 / 071 550 42 99
032 931 324 / 097 450 42 99
ដែលមានទីតាំង ស្ថិតនៅភូមិផ្សារតាកោរ ឃុំរការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ចំងាយ ៣០០ម៉ែត្រ ខាងត្បូងស្តុបអូរចំបក់ ៕








ចែករំលែកព័តមាននេះ