ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ច​ខ្សែ​ក​មាស​អ្នកធ្វើការ​ជាមួយ​គ្នា​ទៅ​លក់​នៅ​ផ្សារ​ រំលង​បាន​៣​ថ្ងៃ​ ​ត្រូវអស់លក្ខណ៍

39 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ស្ត្រី​ដៃដល់​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន​បាន​ខណៈ​ដែល​បន្លំ​លួច​ខ្សែ​ក​មាស​ទម្ងន់​២​ជី ពី​ក្នុង​កាបូប​អ្នកធ្វើការ​ជាមួយ​គ្នា​យក​ទៅ​លក់​នៅ​ក្នុង​ផ្សារ​ត្រពាំង​ក្រឡឹង​រំលង​បាន​បី​ថ្ងៃ​ម្ចាស់​ខ្សែ​ក​ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន និង​យក​ខ្សែ​ក​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​។ ការ​ឃាត់ខ្លួន​ស្ត្រី​ដៃដល់​ជា​ជនសង្ស័យ​លួច​យក​ខ្សែ​ក​អ្នកធ្វើការ​ជាមួយ​គ្នា​ទៅ​លក់​នៅ​ផ្សារ​ត្រពាំង​ក្រឡឹង​បាន​កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​យីហោ​(​វិច​ថូ​រី​) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អត់​ទឹក…

ខេត្តកំពង់ស្ពឺ​ ៖ ស្ត្រី​ដៃដល់​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន​បាន​ខណៈ​ដែល​បន្លំ​លួច​ខ្សែ​ក​មាស​ទម្ងន់​២​ជី ពី​ក្នុង​កាបូប​អ្នកធ្វើការ​ជាមួយ​គ្នា​យក​ទៅ​លក់​នៅ​ក្នុង​ផ្សារ​ត្រពាំង​ក្រឡឹង​រំលង​បាន​បី​ថ្ងៃ​ម្ចាស់​ខ្សែ​ក​ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន និង​យក​ខ្សែ​ក​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​។

ការ​ឃាត់ខ្លួន​ស្ត្រី​ដៃដល់​ជា​ជនសង្ស័យ​លួច​យក​ខ្សែ​ក​អ្នកធ្វើការ​ជាមួយ​គ្នា​ទៅ​លក់​នៅ​ផ្សារ​ត្រពាំង​ក្រឡឹង​បាន​កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​យីហោ​(​វិច​ថូ​រី​) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គិរី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា​ជន​ស្ត្រី​ជា​ជនសង្ស័យ​ដៃដល់​លួច​ខ្សែ​ក​អ្នកធ្វើការ​ជាមួយ​គ្នា​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ ង ផល្លា ភេទ​ស្រី អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ក្រាំង​ប្រ​ស្រុក ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ចំណែក​ស្ត្រី​រង​គ្រោះជា​ម្ចាស់​ខ្សែ​ក​មានឈ្មោះ ម៉ក់ សូល ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ក្រាំង​ខ្ជាយ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ដៃដល់​ខាងលើ​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ មានឈ្មោះ ម៉ក់ សូល ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​ស្នាក់​នៅ​ក្នុងភូមិ​ក្រាំង​ខ្ជាយ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច បាន​មក​ដាក់​ពាក្យ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ នឹង​បាន​រៀបរាប់​ថា​៖ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៦ រូប​ខ្លួន​បាន​ទុក​ខ្សែ​ក​មាស​ទម្ងន់​២​ជី​ក្នុង​កាបូបស្ពាយ​រួច​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​វិច​ថូ​រី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គិរី​វន្ត ស្រុក​ភ្នំស្រួច ផ្នែក​តុ​កាត់ ដោយ​អង្គុយ​ធ្វើការ​ជាមួយ​ឈ្មោះ មាំ​ង ផល្លា ភេទ​ស្រី អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ក្រាំង​ប្រ​ស្រុក ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ពេល​ចូល​ធ្វើការ​រូប​ខ្លួន​បាន​ទុក​កាបូប​នៅ​លើ​តុ​ធ្វើការ ហើយ​រូប​ខ្លួន​ដើរទៅ​យក​កន្ត្រៃ​និង​ស្បែក​យក​ទៅ​ដាក់​ឲ្យ​គេ​តាម​តុ​ផ្សេង​ទៀត​។ រហូត​ដល់​ម៉ោង​៨​យប់ ថ្ងៃ ខែ​ដដែល ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះ​រូប​ខ្លួន​បានឃើញ​កាបូប​នោះ​ចំហ រួច​ហើយ​មិន​ចាប់អារម្មណ៍​ក៏​បិទ​កាបូប​រួច​ត្រឡប់​មក​ផ្ទះ​។​លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ រូប​ខ្លួន​ក៏​បាន​បើក​កាបូប​មិនឃើញ​ខ្សែ​ក ហើយ​ក៏​ជិះ​ទៅ​ធ្វើការ​ដូច​សព្វមួយដង ពេល​ទៅ​ដល់​កន្លែងធ្វើការ​មិនឃើញ​ឈ្មោះ មាំ​ង ផល្លា មក​ធ្វើការ​ទេ​។

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​រង​គ្រោះជា​ម្ចាស់​ខ្សែ​ក​រៀបរាប់​ថា​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ រូប​ខ្លួន​ក៏​មក​ធ្វើការ​ងារ​បាន​ជួប​ឈ្មោះ មាំ​ង ផល្លា នៅ​ក្នុង​រោងចក្រ ហើយ​ក៏​សួរ​ថា បើ​លួច​ខ្សែ​ក​ខ្ញុំ​យក​ឲ្យ​ខ្ញុំ​វិញ​មក​! ប៉ុន្តែ​ឈ្មោះ មាំ​ង ផល្លា គាត់​បាន​ប្រកែក​ថា​មិន​បាន​យក​នោះ​ទេ​។ ដោយ​ជជែក​វែកញែក​យូរ ក្រោយមក​ទើប​ឈ្មោះ មាំ​ង ផល្លា បាន​និយាយ​ថា​ចាំ​គាត់​បង់​រំ​លោះ​ក្នុង​មួយ​ខែ​១៥០​ដុល្លារ ឱ្យ​រូប​ខ្លួន ដោយសារ​តែ​ខ្សែ​ក​នោះ​គាត់​យក​ទៅ​លក់​បាត់​ទៅ​ហើយ​។ ពេល​នោះ​ម្ចាស់​ខ្សែ​កបាន​ដាក់​ពាក្យ​ឲ្យ​សមត្ថកិច្ច​នគរបាល​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​។

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា​÷​ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​នៅ វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ បាន​ហៅ​ជនសង្ស័យ​ខាងលើ នៅ​ចំណុច​ក្នុង​រោងចក្រ​វិច​ថូ​រី ស្ថិត​នៅ​ភូមិ​ឃុំ​ខាងលើ យក​មក​សាកសួរ ស្ត្រី​សង្ស័យ​ដៃដល់​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​រូប​ខ្លួន​ពិតជា​បាន​លួច​ខ្សែ​ក​មាស​ខាងលើ ប្រាកដ​មែន​។ ចំពោះ​ខ្សែ​ក​រូប​ខ្លួន​បាន​យក​ទៅ​លក់​នៅ​ក្នុង​ផ្សារ​ត្រពាំង​ក្រឡឹង បាន​ទឹកប្រាក់​ចំនួន​១១៥០​ដុល្លារ​។ និង​ធ្វើការ​ដកហូត​ខ្សែ​ក​មាស​១​ខ្សែ​ទម្ងន់​២​ជី ប្រគល់​ជូន​ស្ត្រី​ជា​ម្ចាស់​យក​ទៅ​ប្រើប្រាស់​វិញ​។​ដោយឡែក​សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​ថា​ខ្សែ​ក​នោះ​រំដោះ​បាន​ពី​តូប​ឬ​ក៏​កន្លែង​បញ្ចាំ និង​ហាង​លក់​មាស​លក់​ផ្លា​ក​ទី​ន​ណា​ឲ្យ​ពិតប្រាកដ​នៅ​ក្នុង​ផ្សារ​ត្រពាំង​ក្រឡឹង​នោះ​ទេ​។

បច្ចុប្បន្ន​ស្ត្រី​ជា​ជនសង្ស័យ​ដៃដល់​ត្រូវ​បាន​ឃាត់ខ្លួន​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ