ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ផ្ញើ​សារ​រំលែក​ទុក្ខ​ជូនចំពោះ​ក្រុម​គ្រួសារ​អនុសេនីយ៍​ឯក កេ​ត សុភ​ត្រា និង​អនុសេនីយ៍ឯក កុក មី​រិ​ន​ដា ពលីក្នុងសមរភូមិ

1 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ ២០២៥​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ ២០២៥​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជា​ប្រធាន បាន​ចាត់​ឯកឧត្តម គុ​ជ លី​ណា អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួម​រំលែក​ទុក្ខ និង យក​ថវិកា​មួយ​ចំនួន ជូន​ក្រុម​គ្រួសារ​ទាំងអស់​នៃ​សព លោក​អនុ សេនីយ៍​ឯក កេ​ត សុភ​ត្រា នាយក្រុម​៣ ដែល​បាន​ពលី​ជីវិត​នៅ​លើ​សមរភូមិ​ជួរ​មុខ​កាលពី​ថ្ងៃ​ពុធ​៥​រោច​ខែ​មិគសិរ​ឆ្នាំម្សាញ់ សប្ត ស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ ២០២៥​ក្នុង​ពេល​បំពេញបេសកកម្ម​ការពារ​បូរណភាព​ទឹកដី​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ និង លោក​អនុសេនីយ៍ឯក កុក មី​រិ​ន​ដា នាយ​រង​ក្រុម​២ ដែល​បាន​ពលី​ជីវិត​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែ​មិគសិរ ឆ្នាំម្សាញ់ សប្ត ស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ ២០២៥ ក្នុង​ពេល​បំពេញបេសកកម្ម​ការពារ​បូរណភាព​ទឹកដី​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​។

ក្នុង​វេលា​ដ៏​សែន​ក្តុកក្តួល​នេះ ឯកឧត្តម គុ​ជ លី​ណា បាន​នាំ​យកសារ​រំលែក​ទុក្ខ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​មាន​ខ្លឹម សារ​ថា “​ក្នុង​វេលា​ដ៏​សែន​ក្តុកក្តួល​នេះ ខ្ញុំ និង​សហការី​នៃ​កាកបាទក្រហមកម្ពុជា សូម​សម្តែង​នូវ​ក្តី​សោកស្តាយ អាឡោះអាល័យ​ជា​ពន់ពេក​ជាមួយ​លោកស្រី និង​ក្រុម​គ្រួសារ​ទាំងអស់ ចំពោះ​ការ​បាត់បង់​កូន និង​សាច់ ញាតិ​ជាទី​ស្រឡាញ់ ដែល​តែងតែ​ប្រណិប័តន៍​តាម​គន្លង​ធម៌​របស់ ឪពុក ម្តាយ និង​ក្រុម​គ្រួសារ​។

​ការ​ពលី​ជីវិត របស់ លោក អនុ​សេ នី​យ៍​ឯក កេ​ត សុភ​ត្រា និង​លោក​អនុ​សេនីយ៍ ឯក កុក មី​រិ​ន​ដា គឺជា​ការ​បាត់បង់​វីរ​កងទ័ព​កម្ពុជា ដែល​មាន​សមត្ថភាព និង​គុណ​តម្លៃ​ខ្ពស់​មួយ​រូប នៃ​កង​យោធពលខេមរភូមិន្ទ ដែល​មាន​ទឹកចិត្ត​អង់អាច​ក្លាហាន មោះមុត​លើ​សមរភូមិ​ប្រយុទ្ធ តស៊ូ​ប្តូរជីវិត ដើម្បី​បុព្វ ហេតុ​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ ជា​ពិសេស ការពារ​សុខ​សន្តិភាព​ជូន​ប្រជាជន​។

ក្នុង​សមាន​ទុក្ខ​ដ៏​សែន​ក្តុកក្តួល​បំផុត​នេះ ខ្ញុំ និង​សហការី​ទាំងអស់ សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក​អនុសេនីយ៍ឯក កេ​ត សុភ​ត្រា និង​លោក​អនុសេនីយ៍ឯក កុក មី​រិ​ន​ដា សូម​បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ