ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លើងប្រច័ណ្ឌ! ​ផ្តា.ច់ជីវិតប្រពន្ធ​រួច ប្តីបញ្ច.ប់ជីវិត​តាម​​ក្រោយ​ ​​បន្សល់ទុកកូនម្នាក់ឱ្យកំព្រា​

4 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ព័ត៌មាន​បឋម​បានឱ្យដឹងថា អ្នក​រត់​តាក់ស៊ី​ម្នាក់​ ដោយ​សារ​ភ្លើង​ប្រច័ណ្ឌ​ បាន​ច្របាច់​.​ក ប្រពន្ធ រហូត​ដល់​ស្លាប់​នៅ​លើ​គ្រែ​ពូក​ក្នុង​បន្ទប់ ខណៈ​ប្រពន្ធ​កំពុង​ដេក​លង់លក់ ហើយ​បុរស់​ជា​ប្តី​ពេល​ដឹង​ថា…

ខេត្តស្វាយរៀង​ ៖ ​ព័ត៌មាន​បឋម​បានឱ្យដឹងថា អ្នក​រត់​តាក់ស៊ី​ម្នាក់​ ដោយ​សារ​ភ្លើង​ប្រច័ណ្ឌ​ បាន​ច្របាច់​.​ក ប្រពន្ធ រហូត​ដល់​ស្លាប់​នៅ​លើ​គ្រែ​ពូក​ក្នុង​បន្ទប់ ខណៈ​ប្រពន្ធ​កំពុង​ដេក​លង់លក់ ហើយ​បុរស់​ជា​ប្តី​ពេល​ដឹង​ថា ប្រពន្ធ​​បាន​ស្លាប់​ ហើយ​ក៏​រត់​ទៅ​ច.ង​​ក នៅ​លើ​ដើម​​អាកាស្យា​ក្រោយ​ផ្ទះ​​ បណ្តាល​ឱ្យស្លាប់​បាត់បង់​ជីវិត​តាម​ក្រោយ បន្សល់​ទុក​ឲ្យ​កូនស្រី​តែ​ម្នាក់​គត់​រស់នៅ​កំព្រា​ឯការ។

ករណី​ដ៏​រន្ធត់​នេះ​ត្រូវ​បានកូន​ស្រី​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​មិ​នា​ ឆ្នាំ​២០២៦​ នៅ​ក្នុង​បន្ទប់​ផ្ទះមួយកន្លែង ​ក្នុង​​ភូមិ​បា​វិត​លើ​ សង្កាត់​បា​វិត ​ក្រុង​បា​វិត​។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​អាយុ​៣៩​ឆ្នាំ រីឯ​ប្តី​​ឈ្មោះ​ផា​ន់ សុខ​ អាយុ​៤២​ឆ្នាំ​ មុខរបរ​រត់​តាក់ស៊ី ក្រុង​បា​វិត​-​ភ្នំពេញ មានស្រុក​កំណើត​នៅ​ឃុំ​ក្រោលគោ​ ស្រុក​ស្វាយ​ជ្រំ​ មានកូន​ស្រី ម្នាក់​អាយុ​១៥​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​បា​វិត​លើ​សង្កាត់​បា​វិត​ក្រុង​បា​វិត​ ។

​ករណីនេះ​គឺ​ដោយសា​រ​តែ​ភ្លើង​ប្រច័ណ្ឌ ទើបបុរសជាប្តី​ដាច់​ចិត្ត​ច្របាច់​.​ក ប្រពន្ធ​រហូត​ដាច់ខ្យល់​ស្លាប់​ហើយ​ក៏​រត់​ទៅ​ចង​.​ក ​តាម​ក្រោយ​ ។ ​អាណិត​តែ​កូនស្រី ក្រោក​ពី​ដេក​បាត់​ម្តាយ​ឳ​ពុក​មិនឃើញ​ចេញពី​បន្ទប់​ក៏​ចូល​មើលឃើញ​ម្តាយ​ស្លាប់​យ៉ាង​រន្ធត់ រត់​ចេញ​មក​ក្រៅ​ឆោឡោ រក​ឳ​ពុក​ស្រាប់តែ​អ្នកស្រុក​ប្រទះ​ឃើញ​សព ច.ង​ក នៅ​លើ​ដើម​អាកាស្សា ។ ន​រ​ណា​មិន​ស្លុត ខណៈម្តាយ​ក៏​ស្លាប់ ឪពុក​ក៏​ស្លាប់ ​តើកូនសង្ឃឹមអ្វី ។​

ទាក់ទិន​ករណី​នេះ​ដែរ​ សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​ប្រគល់​សព​ទាំង​ពី​នាក់​ប្តី​ប្រពន្ធ​ឲ្យ​ទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ