ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ជិត​១០០​នាក់​ចាញ់បោក​គេ ​ដោយ​សន្យា​ឲ្យ​ប្រាក់ខែ​ខ្ពស់ តែទីបំផុត ត្រូវ​គេ​វាយ​ធ្វើ​បាប​​លើ​រាង​កាយ

2 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ «​ក្រោម​ការ​យកចិត្តទុកដាក់​តាមដាន​ពី​កម្លាំង​នគរបាល និង​អាវុធហត្ថ​ឈាន​រហូត​ដល់​បង្ក្រាប​ក្រុម​ស្គេ​ម​អន​ឡាញ​ចំនួន​៨២​នាក់ ក្នុងស្រុក​កំពង់សៀម និង​៨​នាក់​ទៀត​នៅ​ស្រុក​ស្ទឹង​ត្រង់ ជនបរទេស​ទាំងនេះ គឺ​បាន​ចាញ់បោក​គេ​ដោយ​សន្យា​បាន​ប្រាក់ខែ​ខ្ពស់ តាម​ពិត​ត្រូវ​គេ​បោក​ឲ្យ​មក​ធ្វើការ​ដោយ​ទទួល​បាន​អាហារ​បី​ពេល និង​វាយ​ធ្វើបាប​លើ​រាង​កាយ​ទៀត​ផង…

ខេត្តកំពង់ចាម ៖ «​ក្រោម​ការ​យកចិត្តទុកដាក់​តាមដាន​ពី​កម្លាំង​នគរបាល និង​អាវុធហត្ថ​ឈាន​រហូត​ដល់​បង្ក្រាប​ក្រុម​ស្គេ​ម​អន​ឡាញ​ចំនួន​៨២​នាក់ ក្នុងស្រុក​កំពង់សៀម និង​៨​នាក់​ទៀត​នៅ​ស្រុក​ស្ទឹង​ត្រង់ ជនបរទេស​ទាំងនេះ គឺ​បាន​ចាញ់បោក​គេ​ដោយ​សន្យា​បាន​ប្រាក់ខែ​ខ្ពស់ តាម​ពិត​ត្រូវ​គេ​បោក​ឲ្យ​មក​ធ្វើការ​ដោយ​ទទួល​បាន​អាហារ​បី​ពេល និង​វាយ​ធ្វើបាប​លើ​រាង​កាយ​ទៀត​ផង ។ នេះ​ជា​ប្រសាសន៍​លើក​ឡើង​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ថ្លែង​នៅ​ក្នុង​ឱកាស​អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​១២​ធ្នូ​ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ​យើង​រួម​គ្នា ដើម្បី​កម្ពុជា​គ្មាន​ការ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អន​ឡាញ ពិធី​នេះ ធ្វើ​ឡើង​នៅ​សាលសន្និសីទ​សាលាខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០២៦​។

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ដោយ​លើក​ឡើង​ថា ចំពោះ​បទល្មើស​អំពើ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ខេត្តកំពង់ចាម ត្រូវ​បាន​បង្ក្រាប​ជា​បន្តបន្ទាប់​បាន​ចំនួន​១៤​ករណី​ដោយ​ក្នុង​នោះ មាន​ជនល្មើស​ចំនួន​២០​រូប ។ ទោះបីជា​បាន​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាងណា​ក៏​ដោយ តែ​សកម្មភាព​បទល្មើស​នេះ នៅ​តែ​មាន​កើតឡើង ។ ហើយ​បើ​តាម​ការ​ប្រៀបធៀប​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បទល្មើស​ការ​ជួញដូរ​នេះ គឺ​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ។ ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ដំបូង​រដ្ឋបាល​ខេត្ត​គ្រោង​រៀបចំ​កម្មវិធី​នេះ​ដោយ​ធ្វើ​ឡើង​នៅ​ក្នុងស្រុក​បា​ធា​យ តែ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​លក្ខណៈ​សកល ។

គួប​ផ្សំ​នឹង​ការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​ស្ថាប័ន​ថ្នាក់​ក្រោម​ត្រូវ​ចេះ​សន្សំ​ប្រេង ហេតុ​ដូច្នេះ​ហើយ ទើប​ធ្វើ​ឡើង​នៅ​សាលាខេត្ត​កំពង់ចាម ដើម្បី​ចៀសវាង​កុំ​ឲ្យ​លោក​មេឃុំ​-​ចៅសង្កាត់ ព្រមទាំង​មន្ត្រី​ផ្សេង​ទៀត ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ចំណាយ​ច្រើន ។ ជា​ការ​ពិត​ណាស់​យុវជន​ងាយ​ប្រឈម​ក្នុង​ការ​អូស​ទាញ​សកម្មភាព​បទល្មើស​ក្នុង​ការ​ជួញដូរ​មនុស្ស​តាម​រយៈ​ការ​ឃោសនា​សន្យា ដោយ​ឱ្យ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ជាដើម ដែល​អាច​កើតឡើង​ទៅ​លើ​អ្នក​ដែល​មាន​ជីវភាព​ខ្វះខាត ក្នុង​នោះ មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​សកម្មភាព​អាជីវកម្ម​ជួញដូរ​ផ្លូវភេទ ជួញដូរ​សរីរាង្គ​មនុស្ស​ក៏​មាន​ដែរ ។

មាន​ករណី​ខ្លះ​ទៀត ដូច​ជា​ការ​ពពោះ​ពេល​ដែល​កូន​កើតមក​មាន​ស្មារតី​មិនល្អ គេ​មិន​ទទួលយក ដូច្នេះ​បន្ទប់​នោះ ត្រូវ​បាន​ធ្លាក់​ទៅ​លើ​អ្នក​រង​គ្រោះ​ដល់​ទៅ​ពីរ​ជាន់​ឯណោះ​។ សម្រាប់​វិធានការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស គឺ​មាន​បួន​ចំណុច​ក្នុង​នោះ​រួម​មាន១-​បង្ការ ។ ២-​ទប់ស្កាត់ ។ ៣-​បង្ក្រាប ។ ៤-​បោសសំអាត ។

ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ពេល​ណា​ដែល​មាន​បទល្មើស​កើត​នោះ​មិន​ឲ្យ​មានការ​អន្តរាគមន៍​នោះ​ទេ​។ សំខាន់​ត្រូវធ្វើ​យ៉ាងណា ឱ្យ​សង្គម​រស់នៅ​ដោយ​មាន​ភាព​សុខដុម​រម​នី​យ​កម្ម ជាមួយ​នោះ​ត្រូវ​ពង្រឹង​យុវជន​ឱ្យ​មានចំណេះ​ជំនាញ​ខ្លាំង ទើប​មានការ​រីក​ចម្រើន ។ ដូច​ជា​ករណី​ជនបរទេស ដែល​ត្រូវ​បាន​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ហេតុ​បាន​ធ្វើការ​បង្ក្រាប​ទប់ស្កាត់​ទាន់​ពេលវេលា​នៅ​ស្រុក​កំពង់សៀម និង​ត្រង់ គឺ​មាន​មេខ្យល់ ដែល​ដឹក​មក​ទម្លាក់ ក្នុង​គោល​បំណង​ឲ្យ​ជនបរទេស​ទាំងនោះ​ប្រព្រឹត្ត​នៅ​អំពើ​ឆបោក​តាម ។

ប៉ុន្តែ​សំណាងល្អ ត្រូវ​បាន​ទប់ស្កាត់​ពេលវេលា​ទាក់ទង​តាម​រយៈ​ស្ថានទូត​បញ្ជូន​ពួក​គាត់​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រ​ទេ​កំណើត​វិញ ព្រោះតែ​ជា​អ្នក​ចាញ់បោក​គេ​តាម​រយៈ​សន្យា​ខ្យល់​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ ។ ជា​ចុង​ក្រោយ អភិបាលខេត្ត​ក៏​បាន​ជំរុញ​ឲ្យ​យុវជន​ត្រូវ​តែ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ចាញ់​បោក​គេ តាំងចិត្ត​យ៉ាង​មោះមុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព ក្រោម​ការ​ចូលរួម​ពី​សមត្ថកិច្ច​ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ