អគ្គិសនីកម្ពុជាបានប្រកាសថា ការដាច់ចរន្តអគ្គិសនីដោយដុំនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ មិនមែនដោយសារតែបញ្ហាកង្វះអគ្គិសនីនោះឡើយ គឺវាបណ្តាលមកពីបញ្ហាបច្ចេកទេស។
ប្រភពដដែលបានអះអាងថា នៅព្រឹកនេះ មានការដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ 638-F7 ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
នៅក្នុងករណីនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ ។
ដោយឡែក នៅឃុំបែកចាន និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ក៏ដូចជាការដាច់ចរន្តអគ្គិសនីនៅសង្កាត់វាលវង់ និងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងសង្កាត់អូឡាំពិក សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គឺដោយសារការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុល និងដោះស្រាយបញ្ហាបច្ចេកទេសប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ